Thursday, October 15, 2026
Latest:
សន្តិសុខ​សង្គម

នគរបាលឆ្មក់បង្ក្រាបទីតាំងជល់មាន់ឃាត់ខ្លួន​អ្នកញៀនល្បែងបាន០៨នាក់

បាត់ដំបង៖​ កម្លាំងនគរបាលស្រុកថ្មគោល​ឆ្មក់បង្រ្កាបទីតាំងល្បែង​(ជល់មាន់)មួយកន្លែងឃាត់ខ្លួនក្រុមអ្នកញៀនល្បែងបានចំនួ​ន​០៨​នាក់​ ៖​ ប្រតិបត្តិការណ៍បង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី០៨ខែកុម្ភៈឆ្នាំ២០២០​នៅ​ចំណុចភូមិឆ្កែកូន​ ឃុំគោកឃ្មុំ​ ស្រុកថ្មគោល​ខេត្តបាត់ដំបង​ ។

លោកវរសេនីយ៍ឯក​ ផង់​ សុ​ភាព​ អធិការ​នគរ​បាលស្រុកថ្មគោល បានអោយដឹងថា​ ដោយ​ដោយមានការចង្អុលបង្ហាញពីឯកឧត្តម​ ឧត្តម​សេនី​យ៍ទោ​ អ៊ុច​ សុខុន​ ស្នងការនៃ​ស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ លោកបានដឹក​នាំ​បញ្ជាកម្លាំង​ជំ​នាញនៃអធិការដ្ឋាននគរបាលស្រុកស​ហ​ការជាមួយកម្លាំងនគរបាល​ប៉ុស្តិ៍គោកឃ្មុំ​ បាន​ចុះបង្រ្កាបទីតាំងជល់​មាន់ភ្នាល់ដាក់​ប្រាក់​មួយកន្លែងនៅចំណុចភូមិឆ្កែកូន​ ឃុំគោកឃ្មុំ​ ស្រុកថ្មគោលដោយក្នុង​នោះបានធ្វើការឃាត់ខ្លួនក្រុមអ្នកប្រព្រឹត្តិល្បែងសុីសងបានចំនួន០៨នាក់​យកមកអប់រំ។

ចំពោះវត្ថុតាងដក​ហូតរួមមាន៖–មាន់ជល់ចំនួន០៣ក្បាល–សង្វៀនជល់មាន់ចំនួន០១–ជញ្ជីងតូចចំនួន០១–ស៊ុមចំនួន១–ធុងជ័រចំនួន១

ក្រោយសមត្ថកិច្ចឃាត់ខ្លួនយកមកបានធ្វើកំណត់ហេតុសាក​សួរ​ ​អប់រំណែនាំ និងធ្វើកិច្ចស​ន្យា​ឈប់ប្រព្រឹត្តល្បែង​ភ្នាល់ជា​បន្តទៀតហេីយបានអោយវិលត្រ​ឡប់​​ទៅលំ​នៅដ្ឋានវិញ​៕

ចែករំលែកអត្ថបទ