Friday, April 26, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន២នាក់រួមនិងថ្នាញៀន២៨កញ្ចប់

ព្រៃវែង៖ កម្លាំងអាវុធហត្ថខេត្តព្រៃវែងបានឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតថ្នាំញៀន២៨កញ្ចប់
ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលា ម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៨ នៅចំណុចភូមិអង្គក្អោត ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង ។

សមត្ថកិច្ចបានឲ្យដឹកថា ជនសង្ស័យទាំង២នាក់រួមមាន៖ ទី១-មានឈ្មោះ ជ័យ ឆេងម៉ុង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិអង្គក្អោត ឃុំព្រៃ ទទឹង ស្រុកមេសាង ខេត្តព្រៃវែង។
ទី២-មានឈ្មោះ ហួត ខ្ចី ភេទស្រី អាយុ២៧ឆ្នាំរស់នៅ ភូមិឃុំ ជាមួយគ្នា។ សមត្ថកិច្ចបន្តថាក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់សមត្ថកិច្ចដកហូតបានវត្ថុតាង រួមមាន៖ ម្សៅក្រាមពណ៌សចំនួន២៨កញ្ចប់តូចទូរស័ព្ទ ដៃ០៣គ្រឿងដែកកេះ០៣ ថង់សម្រាប់ចែកថ្នាំមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងត្រូវបានកម្លាំងអាវុធហត្ថសាកសួរនិងកសាងសំណុំរឿងចាត់ ការតាមនិតិវិធីច្បាប់៕

ចែករំលែកអត្ថបទ