Saturday, October 3, 2026
Latest:
ព័ត៌មាន​ទាន់​ហេតុការណ៍

សូមកុំដាច់ចិត្តអូសរំលងអី គ្រួសារក្រីក្រកំព្រាឪពុកម្ដាយ​ ផ្ទះជិតរលំកំពង់ដង្ហោយរកជំនួយពីសប្បុរសជនឲ្យជួយ

តាកែវ​ ៖​ កូនកំព្រាឪពុកម្ដាយមួយគ្រួសារ​ ដាច់ចិត្តលេីកដៃសុំអង្វរដល់សប្បុរសជន​ សូមជួយពួកគាត់​ ខណៈដែលម្ដាយបានស្លាប់ចោលអស់រយៈពេលជាង៥ឆ្នាំមក​ ចំណែកឪពុកបានចេញទៅធាក់សុីក្លូរនៅភ្នំពេញបាត់ឈឹងទៀត​ ហេីយផ្ទះពួកគាត់ពុកជេីងសរសរទ្រេតជិតរលំផងដែរ​មានទីតាំងស្ថិតនៅភូមិស្វាយជ្រុំ​ សង្កាត់បារាយណ៍​ ក្រុងដូនកែវ​ ខេត្តតាកែវ​ ។

យោងតាមប្រភពពីក្រុមគ្រួសារក្រីក្រកំព្រា​ បានប្រាប់ក្រុមការងារយេីងអោយដឹងថា​ គាត់មានឪពុកឈ្មោះ​ ឡុង​ វណ្ណា​ មុខរបរ​ អូសរទេះបន្លែនៅផ្សារតាកែវ(ពីមុន)​ ម្ដាយ មានឈ្មោះ​ សុខ​ ឡៃ​ មុខរបរនៅផ្ទះ​(ស្លាប់) និងមានបងប្អូនចំនួន៧នាក់​ ស្រីទាំអស់ ចំណែកកូនបងមានអាយុ២៩ឆ្នាំ​ និងប្អូនពៅអាយុ៩ឆ្នាំ​ ដោយសារជីវភាពក្រីក្រខ្វះខាត់ខ្លាំងពេកពួកគាត់មិនបានរៀនសូត្រសូម្បីតែម្នាក់សោះឡេីយ។

ក្រោយពីម្ដាយបស់ពួកគាត់បានស្លាប់​ ឪពុកបានចេញទៅរកការងារធ្វេីនៅភ្នំពេញ(ធាក់ សុីក្លូ)និងបានផ្ញេីលុយអោយកូនក្នុងមួយខែ៣០០០០៛ទៅ៤០០០០រៀលដែរ តែរយៈមួយរយៈនេះបាត់ដំណឹងសូន្រឈឹង​ ចំណែកកូនកំព្រាទាំង៧នាក់បានទៅធ្វេីការសុីឈ្នួលគេចិញ្ចឹមបងប្អូនខ្លះនៅជាមួយអ្នកជិតខាងលំបាក់បំផុត។

ដោយឃើញភាពលំបាកវេទនាទើបប្រជាពលរដ្ឋជិតខាងនៅភូមិស្វាយជ្រុំ​ សង្កាត់បារាយណ៍​ ក្រុងដូនកែវ​ ខេត្តតាកែវ​ សូមសំណូពរអោយក្រុមភ្នាក់ងារ​សារព័ត៌​មានជួយផ្សព្វផ្សាយដំណឹងដ៏កំសត់មួយនេះដល់សប្បុរសជនដែលគាត់មានចិត្តមេតាជួយក្រុមគ្រួសារក្មេងកំព្រាទីទាល់ក្រទាំងនេះផង​ ពិបាកភ្នែកមេីលណាស់ផ្ទះពួកគាត់ដំបូលប្រក់មេឃ សរសរដ្រេតជិតរលំទៀត​ ពេលមានភ្លៀងខ្យល់ម្ដងៗ​ រត់ជ្រកក្រោមផ្ទះគេទាំងយប់ក៍មានពិបាក់ណាស់​ ដោយសារខ្លួនទីទល់ក្រនិងជាក្មេងកំព្រាសុទ្ធតែស្រីៗទៀត រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ពេលខ្លះដាច់បាយម្តងៗបានអ្នកជិតខាងមានចិត្តអាណិតអាសូរជួយផ្តល់ចំណីអាហារខ្លះៗដល់ពួកគាត់ផងដែរ។

សង្ឃឹមថានៅពេលសប្បុរសជនដែលមាន​ចិត្តសប្បុរសធម៌បានឃើញហើយនឹងបានជួយឧបត្ថមដល់គ្រួសារមួយនេះផង  សូម​ទំនាក់ទំនងតាមរយះលេខទូរសព្ទ័អ្នកជិត​ខាង015-306876 សូមអគុណ

ចែករំលែកអត្ថបទ