Friday, April 26, 2024
Latest:
ព័ត៌មាន​ជាតិ

ស្នងការនគរបាលរាជធានីភ្នំពេញ បេីកកិច្ចប្រជុំដេីម្បីពង្រឹងសុខសុវត្តិភាពជួនប្រជាពរដ្ឋក្នុង​ឪកាសបុណ្យអុំទូក

ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី០៦ខែវិច្ឆិកា ឆ្នាំ២០១៩ នេះនៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបេីកកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដេីម្បីធានាការពារអោយបាននៅសុខសុវត្ថិភាព ផ្តល់ភាពកក់ក្តៅ និងធ្វេីយ៉ាងណាអោយប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលមកពីតាមបណ្តាខេត្តនានា ដេីម្បីចូល​រួមក្នុងពិធីហូបអំបុកសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ និងពិធីអុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែដោយភាព​សប្បាយរីករាយ​ និងមានការចូលរួមពីលោក លោកស្រី នាយការិយាល័យទាំងអស់ ដេីម្បីត្រួតពិនិត្យបន្ថែមលេីការបែកចែកភារកិច្ច និង​ការទទួលខុសត្រូវរបស់ការិយាល័យនី​មួយៗ ក៏ដូចជាការបែងចែកកម្លាំងតាមគ្រប់គោលដៅ ដេីម្បីធ្វេីយ៉ាងណាចូលរួមការពារ និងផ្តល់សន្តិសុខ សុវត្ថិភាពខ្ពស់ដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទាំងអស់ដែលនឹងមក​ចូលរួមក្នុងពិធីហូបអំបុកសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ និងពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ដែលនឹងប្រព្រឹត្តិទៅចាប់ ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១២ វិច្ឆិកា ឆ្នាំ២០១៩ ​ ៕

ចែករំលែកអត្ថបទ