Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

បេីករថយន្តមិនប្រយត្ន័បុក​បង្កាន់ដៃស្ពានក្រឡាប់ផ្ងារជេីងម្ខាងរបួសធ្ងន់​និងស្រាល​២នាក់

ភ្នំពេញ៖ បុរស២នាក់រងរបួសធ្ងន់និងស្រាល បន្ទាប់ពីបើករថយន្តមិនប្រយត្ន័ជ្រុលទៅបុក​បង្កាន់ដៃស្ពាន​ ដាច់កង់រថយន្តខាងមុខមួយ​ចំហៀងក្រឡាប់ផ្ងារជេីងម្ខាង បង្កការភ្ញាក់​ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង​១០​និង២០នាទីយប់ថ្ងៃទី១៩ខែ​កញ្ញាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ​លេខ៣៦៩ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

តាមប្រភពពីប្រជាពលរដ្ឋ​ នៅកន្លែងកើត​ហេតុបានឲ្យដឹងថា នៅមុនពេលកេីត​ហេតុគេឃើញរថយន្តបង្កម៉ាក តាកូម៉ា មួយគ្រឿង ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ត្បូងឃ្មុំ 2A-7313 បេីកបរដោយបុរសម្នាក់និងអ្នក​រួមដំណេីរម្នាក់ទៀត​ សង្ស័យស្រវឹងស្រា​បើកតាមបណ្ដោយផ្លូវ៣៦៩ ទិសដៅពីត្បូងទៅជើង លឿនដូចហោះ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុក​និងបង្កាន់ដៃស្ពានបណ្ដាលឲ្យរថយន្ដដាច់កង់មុខខាងស្ដាំមួយចំហៀងអូសប្រហែលជាង២០ម៉ែត្រក្រឡាប់ផ្ងារជេីង​ម្ខាងរងការខូចខាតយ៉ាងដំណំ ។ ចំណែកអ្នក​បើកបរនិងអ្នក​រួមដំណើររបួសធ្ងន់និងស្រាលត្រូវបានសាច់ញាតិដឹកតាមរថយន្តយកទៅ​សង្គ្រោះនៅ​មន្ទីពេទ្យ​ ។ ដោយឡែកឯបង្កាន់ដៃស្ពានរងការខូចខាតតិចតួច ។

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ធ្វើការវាស់វែង ស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕

ចែករំលែកអត្ថបទ