Monday, December 9, 2024
Latest:
ព័ត៌មាន​ជាតិ

ពិធីបើកការដ្ឋានជួសជុលផ្លូវជាតិលេខ៣៣ប្រវែងសរុប៥០០ម និងផ្លូវភ្ជាប់មានប្រវែង៣៦០ម ដោយចាក់អ៊ុតបេតុងកៅស៊ូ ស្ថិតក្នុងក្រុងកែប

ខេត្តកែប៖ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្ដម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី អភិបាល អភិបាលរង ក្រុង ស្រុក លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពចំណុះរចនាសម្ព័ន្ធសាលាខេត្ត កងកម្លាំងទាំងបី មេឃុំ មេភូមិ និងប្រជាពលរដ្ឋ ស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

ក្រសួងសាធារណៈការ និងដឹកជញ្ជួន បានអនុញ្ញាតឲ្យមន្ទីសារធារណការ និងដឹកជញ្ជូនខេត្តកែប ធ្វើស្ថាបនាឡើងវិញផ្លូវជាតិលេខ៣៣(R5/U5) ប្រវែងសរុប ៥០០ម នៅចន្លោះ គ.ម ១៨+៦០០ និងផ្លូវភ្ជាប់មានប្រវែង ៣៦០ម ដោយចាក់អ៊ុតបេតុងកៅស៊ួ A/C ទំហំ ១៩.០៤០ម២ ការងាររៀបខឿនបេតុងប្រវែង ៧២០ម,គំនូសផ្លូវ១,០៦២ម២ និងស្ថាបនាលូមូលបេតុងមុខកាត់ ១ម ប្រវែង៩០០ម ដែលត្រូវប្រើរយះពេលសាងសង់ ២៦៥ថ្ងៃ(១ឆ្នាំ) ចាប់ពីថ្ងៃបើកការដ្ឋាននេះតទៅ។

គម្រោងនេះផងដែរក្រោយពេលសាងសង់រួចនឹង៖
១- ផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជនចំនួន ៧៤១គ្រួសារ ដែលរស់នៅតំបន់ក្នុងការប្រើប្រាស់ និងប្រកបរបររកស៊ីប្រចាំថ្ងៃ។
២- លើកកម្ពស់ បង្កើនសោភ័ណភាពទីប្រជុំជនផ្សារដំណាក់ចង្អើរឪ្យមានសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈបង្កភាពងាយស្រួលដល់ការធ្វើដំណើរទៅមក និងកាត់បន្ថយគ្រោះថ្នាក់ចរាជរន៍ក្នុងតំបន់នេះ។
៣- រំដោះទឹកភ្លៀងហូកាត់ផ្លូវ ដែលបង្កការលិចលង់ភូមិឋានប្រជាពលរដ្ឋនៅពេលភ្លៀងធ្លាក់ម្ដងៗ ដោយសារទីតាំងខាងលើនេះពុំទាន់មានប្រព័ន្ធលូវរំដោះទឹកនៅគ្រប់គ្រាន់។
៤- ទប់ស្កាត់ការខូចខាតបណ្ដេញផ្លូវថ្នល់
៥- ជាគំនាស់ និងលើកទឹកចិត្តដល់វិស័យឯកជនដើម្បីរួមចំណែកអភិវឌ្ឍន៍តំបន់នេះឲ្យកាន់តែមានភាពទាក់ទាញ ស្រស់បំព្រងមួយកំរឹតថែមទៀត។