Friday, May 17, 2024
Latest:
សន្តិសុខ​សង្គម

ឃាត់ខ្លួនមន្ត្រីនគរបាលនាយរងការិល័យ​ប្រឆាំងគ្រឿងញៀន​(ក៤)ម្នាក់បន្ទាប់ពីយកកាំភ្លើងAKបាញ់រះ ផ្ទះបោកអ៊ុតស៊េរីទំនើបជាង១០គ្រាប់

ភ្នំពេញ៖ បុរសជាមន្ត្រីនគរបាល​ នាយរងការិយាល័យ ប្រឆាំគ្រឿងញៀន ក៤ម្នាក់​ស្រវឹងស្រាបើករថយន្តមួយគ្រឿងមកឈប់រួចដកកាំភ្លើងAKស្វាយបត់មួយដើមបាញ់រះសំដៅទៅលើផ្ទះបោកអ៊ុតស៊េរីទំនើបជាង​១០គ្រាប់រំសាយគុំនំចាស់ បង្កឲ្យការធ្ញាក់ផ្អើលកាពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៩​ នៅចំណុច ផ្ទះបោកអ៊ុតស៊េរីទំនើបមួយកន្កែង តាមបណ្តោយផ្លូវបេតុង ក្រោយមន្ទីពេទ្យរ៉ូយ៉ាល់ ភ្នំពេញ ភូមិទឹកថ្លា សង្កាត់ថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា​ មុនកើតគេឃើញមានរថយន្តម៉ាកហុីយ៉ាន​ ស្តារុិចពណ៌សមួយគ្រឿងពាក់ស្លាក​លេខភ្នំពេញ2AX-9509មកឈប់នៅ​ចំណុច​កើតហេតុហើយបានដកកាំភ្លើងបាញ់រះជាង១០គ្រាប់សំដៅទៅលើផ្ទះបោកអ៊ុនស៊េរីទំនើបបណ្តាលឲ្យធ្លុះធ្លាយទ្វារផ្ទះជា​ច្រើនកន្លែងតែមិនបង្កឲ្យមានអ្នករងរបួស រួចបានបើករថយន្តចេញទៅបាត់។​ ភ្លាមៗប្រជាពលរដ្ឋ​បានរាយការណ៍ទៅសមត្ថកិច្ចបន្ទាន់។

លោក ហួម៉េងវាង អធិការដ្ឋាននគរបាលខណ្ឌសែនសុខបានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានថាមានករណីបាញ់បោះជា​ច្រើនគ្រាប់ភ្លាមៗលោកបានដឹកនាំកម្លាង
នគរ​បាលខណ្ឌសហការណ៍ជាមួយកម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាចុះមកដល់កន្លែងកើតហេតុនិងបានសួនាំទៅលើម្ចាស់​ផ្ទះរងគ្រោះរួចកំណត់មុខសញ្ញានិងធ្វើការ ស្រាវជ្រាវ ឈានដល់កាឃាត់ខ្លួនមន្ត្រីនគរបាលដែលបានបាញ់រះជាគ្រាប់នោះមានឈ្នោះ ហេង សុវណ្ណារា ភេទប្រុស អាយុ៤៧​ឆ្នាំ មុខរបរនគរបាលមានតួនាទីនាយរងការិយាល័យប្រឆាំគ្រឿងញៀន (ក៤)នៅ​ចំណុចផ្ទះមួយកន្លែង ផ្លូវបេតុ ក្រោយផ្សារ​ទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែននិងបាន​ដកអាវុធAKស្វាយបត់មួយដើមនិងរថយន្តមួយគ្រឿងរួចបញ្ជូនមកអធិការដ្ឋាននគរ​បាលខណ្ឌសែនសុខភ្លាមៗ​ ។ លោកបាន​បញ្ជាក់ទៀតថាករណីបាញ់រះជាច្រើនគ្រាប់នេះជារឿងគុំចាស់តែមិនបានបញ្ជាក់ថារឿងគំនំអីនោះទេ។
បច្ចុប្បន្នមន្ត្រីនគរបាលដែលបានបាញ់រះជា​ច្រើនគ្រាប់នោះត្រូវបានសមត្ថកិច្ចឃាត់​ខ្លួន​យកទៅសួនាំបន្តនៅអធិការដ្ឋាននគរបាល​ខណ្ឌសែនសុខ៕