Friday, April 19, 2024
Latest:
ព័ត៌មាន​ជាតិ

ឯកឧត្តម អភិបាលខេត្តនិងឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តជួបពិភាក្សាការងារមួយចំនួនជាមួយគណៈកម្មការទី៧ នៃរដ្ឋសភា

ខេត្តសៀមរាប៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម អភិបាលខេត្តនិងឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពង់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ (អប់រំ យុវជន កីឡា ធម្មការ កិច្ចការ សាសនា វប្បធម៌ និងទេសចរណ៍) នៃរដ្ឋសភា ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិក សមាជិកាប្រតិភូអមដំណើរទាំងអស់ ដែលអញ្ជើញ ចុះមកបំពេញបេសកកម្មការងារ នៅខេត្តសៀមរាបនាពេលនេះ។

ក្នុងការបំពេញបេសកកម្មរបស់គណៈកម្មការទី៧ នៃរដ្ឋសភាដើម្បីសិក្សាស្វែងយល់អំពីស្ថានភាពភូមិសាស្រ្ត ការរស់នៅរបស់ប្រជាពលរដ្ឋ ការអនុវត្តការងារពាក់ព័ន្ធរបស់ខេត្ត និងបណ្តាមន្ទីរ-អង្គភាពជំនាញនៅថ្នាក់ក្រោមជាតិ លើការអនុវត្ត តួនាទី ភារកិច្ច ក្នុងការបម្រើ សេវារដ្ឋបាលជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងធ្វើការផ្លាស់ប្តូរបទពិសោធន៍លើការងារ ៕

ចែករំលែកអត្ថបទ