Monday, January 13, 2025
Latest:

ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ជាដៃគូសាកសមបំផុតសម្រាប់បទចូលឆ្នាំខ្មែរ

ផលិតកម្ម Galaxy Navatra បានកំពុងតែសម្រុកបញ្ចេញអាល់ប៊ុមសម្រាប់ការកម្សាន្តរដូវចូលឆ្នាំថ្មីហើយដោយនៅក្នុងនោះគេឃើញមានបទចម្រៀង របស់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា មានបទច្រើនជាងគេហើយសុទ្ធតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង។

បទចម្រៀងដែលកំពូលតារាចម្រៀងទាំងពីរខាងលើបានចេញមានដល់ទៅ៥បទហើយសុទ្ធតែសឹងជាបទចម្រៀងឆ្លងឆ្លើយបែបរាំសប្បាយ។ បទ”កាត់ឆុង” ជាបទដែល ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ច្រៀងរួមគ្នាជាលើកដំបូងបន្តបន្ទាប់មានបទ “ប្រហុក” បទ “រកស៊ីជាមួយយក្ស” បទ “អរគុណកាមេរ៉ា” នឹងបទ “មាន់កម្សត់” ហើយបទនីមួយៗគ្រាន់តែចេញភ្លាមអ្នកទស្សនារាប់លានដង។

តាមការបញ្ជាក់ពីលោកយឹមតាស្រង់អ្នកចាត់ការទូទៅផលិតកម្ម Galaxy Navatra ខាងផលិតកម្មកំពុងតែសម្រុកធ្វើបទចូលឆ្នាំថ្មីឲ្យគ្រប់តារាចម្រៀង ទាំងអស់នៅក្នុងផលិតកម្មហើយយើងនឹងបញ្ចេញជារៀងរាល់ថ្ងៃ។ អ្នកដឹកនាំផលិតកម្មរូបនេះថ្លែងថាបន្ទាប់ពីបានប្រលែងបទចូលឆ្នាំប៉ុន្មានបទមកនេះ ឃើញថាកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា គឺពិតជាដៃគូសាកសមបំផុតសម្រាប់បទចូលឆ្នាំក្នុងនោះដែរ Galaxy មិនមែន មានតែ៥បទនោះទេពោលតាមផែនការគឺយើងមានបទជាច្រើនទៀតសម្រាប់ឲ្យកំពូលតារាចម្រៀងទាំងពីរនេះច្រៀង។

ចង់ដឹងថាទាំង៥បទ សម្រាប់អបអរចូលឆ្នាំរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ពីរោះរណ្ដំយ៉ាងណានោះស្ដាប់ទាំងអស់គ្នា៖

ទី១/បទ”កាត់ឆុង”

ទី២/បទ”ប្រហុក”

ទី៣/បទ”រកស៊ីជាមួយយក្ស”

ទី៤/បទ”អរគុណកាមេរ៉ា”

ទី៥/បទ”មាន់កម្សត់”