តារាសំដែងស្រី និងជាអ្នកជំនួញមួយរូប ឈ្មោះ Denny Kwan បានចោទសណ្ឋាគារឈ្មោះ សមុទ្រ មាស(Gold Sea Hotel)នៅក្រុងកំពង់សោម មានលួចបង្កប់កាមេរ៉ា គ្រប់បន្ទប់គេងទាំងអស់ របស់ភ្ញៀវ..
យោងតាមការបង្ហោះ នៅលើបណ្តាញសង្គម គណីផ្ទាល់ខ្លួន របស់អ្នកនាង ដេនី ក្វាន់ ដែលត្រូវបាន គេស្គាល់ថា ជាតារាដ៏សិចស៊ីមួយរូប និង ក៏ជាអ្នកជំនួញស្រី១រូប កំពុងតែទទួលបានភាពល្បីល្បាញ ទាំងជីវិតការងារ នឹងមុខរបរផងនោះ នាព្រីកថ្ងៃទី២៥ ខែឧសភានេះ បានបង្ហោះសារ ដ៍ភ្ញាក់ផ្អើល ដែលមានខ្លីមសារថា «ខ្ញុំគេងសណ្ឋាគារ សមុទ្រមាស ( Gold Sea Hotel) នៅក្រុងកំពង់សោម ម្ចាស់ Hotel លួចបង្កប់Camera ក្នុងបន្ទប់ខ្ញុំគេង។ បញ្ជាក់មិនមែនតែបន្ទប់ខ្ញុំទេ គឺគ្រប់បន្ទប់ទាំងអស់ ក្នុង Hotel នោះ ហើយរឿងក្តីខ្ញុំ កើតឡើងឡើងតាំង អំឡុង ពីខែតុលា ឆ្នាំ២០២០មកម្លេស ប៉ុន្តែ ខ្ញុំមិនឡាយ មិនទាន់ បញ្ចេញ ព័ត៌មាន ព្រោះរង់ចាំដំណោះស្រាយល្អ ជាមួយម្ចាស់Hotel តែលទ្ធផលចេញមក វាអយុត្តិធម៌ សំរាប់រូបនាងខ្ញុំណាស់ សំណងលុយ១ម៉ីនដុល្លានេះ ដូចជាមើលងាយកិត្តិយស ខ្ញុំជាស្រី្តខ្មែរ ពេកហើយ ខ្ញុំឈឺចាប់ខ្លាំង ណាស់ខ្ញុំទទួលយកមិនបានទេ អយុត្តិធម៌ណាស់»។
យ៉ាងណាមិញ បើយើងមើលក្នុងឃ្លីបវីដេអូ របស់ អ្នកនាង ដេនី ក្វាន់ បានសង្កេតឃើញថា ការជជែក វែកញែក រវាងតំណាងម្ចាស់ សណ្ឋាគារ(ម្ចាស់ពិតប្រាកដនៅអាមេរិច) នឹងអ្នកនាងដេនីសក្វាន់ ហាក់បីដូចជាមានការតឹងសរសៃកយ៉ាងខ្លាំង ដែលម្នាក់ៗ ខំប្រឹងជជែក យកឈ្នះរៀងខ្លួន ដោយរឿងនេះ ត្រូវបានបញ្ចាប់ ត្រឹមសំណង ១ម៉ឺនដុល្លារ តែប៉ុណ្ណោះ ពីម្ចាស់ទីតាំង ដែលវាហាក់បីដូចជា ធ្វើឲ្យអ្នកនាង ដេនីក្វាន់ មិនសុខចិត្ត ក្នុងរឿងនេះឡើយ។
ទោះយ៉ាងណា យើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា បញ្ហានេះ កើតឡើងបានដោយរបៀប ម៉េចខ្លះ ព្រោះនៅមិនទាន់មានការស្រាយ បំភ្លឺ អំពីតំណាងម្ចាស់សណ្ឋាគារខាងលើនៅឡើយទេ ហើយថារឿងនេះ និងទៅជាយ៉ាងណាបន្តទៀតនោះ កម្មវិធីយើងនិងធ្វើការស្រាវជ្រាវ ផ្សព្វផ្សាយជូន ទស្សនិកជននៅពេលក្រោយទៀត។
សូមជំរាបថា ករណីស្រដៀងគ្នានេះ ក៏ធ្លាប់បានកើតឡើងជារឿយៗ នៅក្នុងប្រទេសដទៃ ហើយមិន នឹកស្មានថានៅក្នុងប្រទេសកម្ពុជា ក៏មានរឿងស្មោគគ្រោកដូច្នេះកើតឡើងដែរ ហើយសង្ឈីមថា អភិបាលខេត្តព្រះសីហនុ, ក្រសួងទេសចរណ៍ តាមរយៈមន្ទីរទេសចរណ៍ ក្រុងព្រះសីហនុ និងស្ថាប័ន ផ្នែក ច្បាប់ និង យកអង្គហេតុនេះ មកពិចារណា និង មានចំណាត់ការ ចំពោះម្ចាស់ ឬ អ្នកមើលការខុសត្រូវ ក្នុង សណ្ឋាគារ សមុទ្រមាស ខាងលើនេះ ពាក់ពន្ធ័និងរឿងស្មោគគ្រោក (បំពាក់ការមេរ៉ាលួចថត ក្នុងបន្ទប់ដេក របស់ភ្ញៀវ)ដែលជារឿង អសីលធម៌បំផុតនោះ ដែលសង្គមខ្មែរ មិនអាចទទួលយក បាននោះឡើយ។
ភ្លាមភ្លាម ក្រោយផ្ទុះកក្រើកបណ្តាញសង្គម ក្នុងរឿងអ្នកនាងដេនីសខ្វាន់ ជាមួយម្ចាស់សណ្ឋាគារ សមុទ្រមាស ក្រុងព្រះសីហនុ លួចបំពាក់ កាមេរ៉ា ក្នុងបន្ទប់គេងរបស់ភ្ញៀវ ម្ចាស់គណនីយ ឈ្មោះ លោក ឧត្តម សេនីយ៍ ទីចំរើនកុសល បានលើកឡើងថា មិនសំខាន់ប្រុសឬស្រី ឬស្នាក់ នៅប៉ុន្មាននាក់នោះទេ សំខាន់សណ្ឋាគារនេះ បានបំពានច្បាប់ លួចបំពាក់កាមេរ៉ា ក្នុងបន្ទប់ដេករបស់ភ្ញៀវ។
តាមរយៈបណ្តាញសង្គម ហ្វេសប៊ុក នៅថ្ងៃទី ២៥ ឧសភានេះ ឧត្ដម សេនីយ៍ ទីចំរើនកុសល បាន បញ្ជាក់យ៉ាងដូច្នេះថា(សណ្ឋាគារ សមុទ្រមាស នៅក្រុងព្រះសីហនុ លួចបង្កប់កាមេរ៉ា ក្នុងបន្ទប់គេងភ្ញៀវ ហើយអ្នកស្នាក់នៅចាប់បាន ពេលនោះមានបុរសម្នាក់ អះអាងថាខ្លួន ជាអ្នកមើលការខុសត្រូវ គ្រប់គ្រង សណ្ឋាគារនេះ(ហើយម្ចាស់ នៅក្រៅប្រទេស)ប្រីងមកលាងខ្លួន ដោយចោទសំនួរទៅដេនីសក្វាន់ថា ស្នាក់នៅគ្នាប៉ុន្មាននាក់ ប្រុសឬស្រី? លោកថា មិនសំខាន់ប្រុសឬស្រី ឬស្នាក់នៅប៉ុន្មាននាក់នោះទេ សំខាន់សណ្ឋាគារនេះបំពានច្បាប់។ ធ្វើបែបនេះ តើអ្នកណាហ៊ានទៅស្នាក់នៅទៀត?