Month: February 2024

ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ មានជនសង្ស័យចំនួន០៣នាក់ បានចូលលួច ខ្សែភ្លើង កាមេរ៉ា និងសម្ភារៈផ្សេងៗទៀត នៅចំណុចក្បែរផ្ទះលេខ៦តេ ផ្លូវ២៨៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានបណ្តឹងផ្ទាល់មាត់របស់ជនរងគ្រោះ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានចុះដល់ទីតាំងកើតហេតុដើម្បីស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ និងចាប់យកវត្ថុតាង៖ ម៉ូតូកង់បីពណ៌ក្រហមសម្រាប់ជិះធ្វើសកម្មភាព ០១គ្រឿង រួមនឹងសម្ភារមួយចំនួនទៀត។

Read More
ព័ត៌មាន​ជាតិ

អតិថិជនរបស់ បុរី វី អាយ ភី (VIP) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ ដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ឬផ្ទះគ្រប់ ចំនួន (១០០%) អាចដាក់ពាក្យស្នើសុំចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ

អតិថិជនរបស់ បុរី វី អាយ ភី (VIP) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ ដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ឬផ្ទះគ្រប់ ចំនួន (១០០%) អាចដាក់ពាក្យស្នើសុំចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ —————————————————- ????ទីតាំង៖ បន្ទប់លេខ១១៩ ជាន់ទី១, ទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​

Read More
ព័ត៌មាន​ជាតិ

គណៈកម្មាធិការសម្បទានដីសង្គមកិច្ច មិនត្រឹមតែមានតួនាទីក្នុងការបែងចែកដីសម្បទានសង្គមកិច្ចជូនដល់ប្រជាពលរដ្ឋក្រីក្រលំបាកមិនមានដីធ្លី ជនជាតិដើមភាគតិច និងអតីតយុទ្ធជនប៉ុណ្ណោះទេ ក៏មានទទួលខុសត្រូវខ្ពស់ក្នុងការប្រែក្លាយតំបន់ជនបទកម្ពុជាឱ្យទៅជាបុរីជនបទ និងបង្ខិតជនបទឱ្យជិតទីក្រុង ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងស្របតាមការវិវត្តរបស់សង្គមសេដ្ឋកិច្ច និងវប្បធម៌របស់ប្រទេសកម្ពុជា។

————————————- កិច្ចប្រជុំគណៈកម្មាធិការសម្បទានដីសង្គមកិច្ច នារសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ និងអ្វីដែលបានខិតខំប្រឹងប្រែងអនុវត្តនាពេលកន្លងមក នឹងរួមចំណែកប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ #កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC

Read More