Saturday, April 20, 2024
Latest:

Month: August 2021

ព័ត៌មាន​ជាតិ

អភិបាលរាជធានីជំរុញឲ្យអាជ្ញាធរខណ្ឌ​ទាំង​១៤ចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះការលួចបើកក្លឹបកំសាន្ត ខារ៉ាអូខេ ការជួបជុំផឹកស៊ី,ខណះប្រកាសចូលកាន់តំណែងថ្មីអភិបាលខណ្ឌ២

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះការលួចបើកក្លឹបកំសាន្តខារ៉ាអូខេ ការជួបជុំផឹកស៊ី នៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បី ទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ និងដើម្បីឈានទៅបើករាជធានីភ្នំពេញនិងប្រទេសជាតិជាធម្មតាឡើងវិញ។ ការជំរុញបែបនេះរបស់លោកឃួង ស្រេង លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើឡើង កាលពីព្រឹកថ្ងៃទី២៧ សីហា ឆ្នាំ២០២១ ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខណ្ឌចំនួន២រូប គឺខណ្ឌទួលគោកនិងខណ្ឌប្ញស្សីកែវដោយក្រោមអធិបតីភាពលោកប៉ា សុជាតិវង្សប្រធានក្រុមប្រឹក្សារាជធានីនិងលោកឃួង

Read More
ព័ត៌មាន​ជាតិ

ចៅក្រម អ៊ុក រ៉េតគន្ធា ដោះលែងឈ្មោះ គង់ ប៊ុនណាត ឲ្យមានសេរីភាពវិញ ក្រោយធ្លាយរឿងមានអ្នកធំអន្តរាគមន៍

(ភ្នំពេញ)៖ ក្រោយពីធ្លាយរឿងមានអ្នកធំអន្តរាគមន៍ឲ្យដោះលែង ឥឡូវនេះជនត្រូវចោទឈ្មោះ គង់ ប៊ុនណាត ដែលពូកែខាងឆបោកលុយអ្នកចូលហ៊ុនរកស៊ីជាមួយគ្នា ត្រូវបានតុលាការដោះលែងវិញហើយ។ នេះបើយោងតាមការបញ្ជាក់ពីសមត្ថកិច្ច។ ការដោះលែង ត្រូវសមត្ថកិច្ចបង្ហើបថា ក្រោយពីមានមន្ត្រីជាន់ខ្ពស់នៃសាលាដំបូងរាជធានីភ្នំពេញ អន្តរាគមន៍ ជួយជនត្រូវចោទឈ្មោះ គង់ ប៊ុនណាត។ លោកស្រី អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ

Read More
ព័ត៌មាន​ជាតិ

នគរបាលចាប់ និងបញ្ជូនខ្លួនបុរសម្នាក់ទៅតុលាការ រឿងរំលោភទំនុកចិត្ត

(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជូនខ្លួនជនត្រូវចោទម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត។ ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនត្រូវចោទមានឈ្មោះ គង់ ប៊ុនណាត ភេទប្រុស អាយុ ៣៩ឆ្នាំ ជាប្រធានក្រុមហ៊ុនសាងសង់ រស់នៅផ្ទះលេខ បេ៣២០ ភូមិអង្គ

Read More
សន្តិសុខ​សង្គម

រន្ធត់ណាស់! ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ត្រូវឃាតករសម្លាប់​ យកសពច្រកចូលបាវយក ទៅផ្លុងចោល

ភ្នំពេញ​ ៖​ គួរឲ្យសង្វេកខ្លាំងណាស់ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ត្រូវបានឃាតករសម្លាប់​យក​ទ្រព្យសម្បត្តិរួចយកសពច្រកចូលក្នុងបាវ​យកចោលក្នុងបន្ទប់ផ្ទះជួលជាន់ទី២ បង្កការភ្ញាក់​ផ្អើលយ៉ាងខ្លាំងកាលពីវេលម៉ោង០៦និង​៣០នាទីព្រលប់ថ្ងៃទី២៦ខែសីហាឆ្នាំ២០២១​នៅភូមិត្រពាំងក្រសាំង​ ខណ្ឌ ពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ សពក្មេងប្រុសរងគ្រោះមានឈ្មោះ គៀន​ ដារ៉ា​ ភេទប្រុសអាយុ១២ឆ្នាំ​ ស្នាក់នៅជាមួយ​ម្តាយ​ មានស្រុកកំណេីតនៅស្រុកកោះក្រឡ​ ខេត្តបាត់ដំបង។ យោងតាមការរៀបរាប់ពីស្ត្រីជាម្តាយរបស់ជនរងគ្រោះបាន ប្រាប់អោយដឹងថា​ រូបគាត់​បានមកស្នាក់នៅកន្លែងកេីតហេតុ អស់រយះពេល២ឆ្នាំមកហេីយ​ ដោយគាត់ជាស្ត្រីមេម៉ាយ​ មានកូនចំនួន២នាក់​((ស្រីម្នាក់ប្រុសម្នាក់​

Read More
ព័ត៌មាន​ជាតិ

ចោរគាស់ផ្ទះ និង កូនបំផ្លាញទ្រព្យផ្ទះ ០៣នាក់ ចូលគុកក្នុងថ្ងៃជាមួយគ្នា!

នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធ ៣ករណីផ្សេងគ្នា បន្ទាប់ពីត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌឃាត់ខ្លួនបានជាបន្តបន្ទាប់។ ជនសង្ស័យទី១ ឈ្មោះ ប៉ិន រដ្ឋា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅ

Read More
សន្តិសុខ​សង្គម

នគរបាលខណ្ឌដង្កោឆ្មក់បង្ក្រាបទីតាំងជល់មាន់​ ចាប់បានរថយន្ត២គ្រឿង​ និងម៉ូតូ៥​គ្រឿង​ មាន់ជល់១ក្បាល​

​ភ្នំពេញ​ ៖​ កម្លាំងសមត្ថកិច្ច​ចម្រុះ​ នៃគណៈ​បញ្ចាការឯកភាពខណ្ឌដង្កោ​ បានឆ្មក់ចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែង​ក្នុងភូមិបាគូរ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ រាជធានីភ្នំពេញកាលពីវេលាម៉ោង១រសៀល​ ថ្ងៃទី២៤​ ខែសីហា​ ឆ្នាំ​២០២១​ ដោយចាប់ដកហូតវត្ថុតាងមួយចំនួន​ រីឯអ្នកលេងដឹងខ្លួនរត់បាត់អស់​ ។ ក្នុងប្រតិបត្តិការណ៍​ខាងលេីនេះ​ មានការ​ចូលរួមសហការពីកម្លាំងគណៈបញ្ចាការឯកភាពខណ្ឌដង្កោ​ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលដង្កោ​ និងមន្ត្រីជំនាញព្រហ្មទណ្ឌខណ្ឌដង្កោ​ បានធ្វេីការចុះបង្ក្រាបទីតាំងជល់មាន់ខាងលេី​ តែធ្វេីឲ្យក្រុមអ្នកញៀនល្បែងដឹងខ្លួនទាន់ក៏នាំគ្នារត់គេចខ្លួនបាត់អស់​

Read More
ព័ត៌មាន​ជាតិ

ជួយដូចភ្លៀងរលឹម អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តឧបត្ថម្ភថវិកាចំនួន ១ពាន់លានរៀល ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ TYDA

បើនិយាយពីទឹកចិត្តដ៏ប្រពៃនៃកិច្ចការមនុស្សធម៌ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ចាប់តាំងពីមានការរីកដាលមេរោគឆ្លងចូលប្រទេសកម្ពុជាមកដល់ពេលបច្ចុប្បន្ន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ឈឿន ស្រីម៉ាច បានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគមិនក្រោម ១០លានដុល្លារនោះទេ ជូនដល់ប្រមុខរាជរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនៅតាមបណ្តាលក្រសួងស្ថាប័ន សមាគម និងប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់កូវីដ-១៩។ ជាក់ស្តែងនៅថ្ងៃទី២៣

Read More
សន្តិសុខ​សង្គម

ព្រះរាជអាជ្ញារង ហុង គឹមសាន ដោះលែងមនុស្ស ១៨នាក់ដែលជុំគ្នាលែងល្បែងប្រឆាំងវិធានការ ៣កុំ ៣ការពាររបស់ សម្ដេចតេជោ

(ភ្នំពេញ)៖ បើទោះជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជាដាច់ណាត់ ឲ្យតុលាការត្រៀមកាត់ទោសក្រុមប្រឆាំងវិធានការប្រឆាំងកូវីដ ៣កុំ៣ការពារ ក៏ដោយចុះ ក៏លោក ហុង គឹមសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ពុំបានយកចិត្តទុកដាក់គោរពអនុវត្តតាមឡើយ។ នេះបើយោងតាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានដែលខំចុះអនុវត្តតាមបទបញ្ជារបស់សម្ដេចតេជោ។ ជាក់ស្ដែងកាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ម្សិលមិញ

Read More
ព័ត៌មាន​ជាតិ

បែកធ្លាយ! មានអ្នករត់ការឲ្យតុលាការខេត្តកណ្ដាលដោះលែងឈ្មោះ មឿន សាម៉ុន ឲ្យនៅក្រៅឃុំ

(កណ្ដាល)៖ ប្រភពច្បាស់ការពីសាលាដំបូងខេត្តកណ្ដាល បានបង្ហើបថា មានអ្នកមានអំណាចម្នាក់កំពុងរត់ការឲ្យតុលាការដោះលែងជនជាប់ចោទឈ្មោះ មឿន សាម៉ុន ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន។ សូមជម្រាបថា ជនជាប់ចោទឈ្មោះ មឿន សាម៉ុន ភេទប្រុស អាយុ ២៦ឆ្នាំ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល សម្រេចចេញដីកាបង្គាប់ឲ្យឃុំលេខ៣០១៥ ដកឃខ កាលពីថ្ងៃទី១០ ខែសីហា

Read More
សន្តិសុខ​សង្គម

ពិតជាខ្លាំងមែន! ម្ចាស់សង្វៀនជល់មាន់និងអាប៉ោង​ នៅស្រុកកំពង់ត្របែក​ ខេត្តព្រៃវែងជាមន្ត្រីយោធា​ ហ៊ានផ្គើន​ បំរាម​រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល​ ហើយវ៉ៃអ្នកសារព័ត៌មានទៀត!

ព្រៃវែង​ ៖ លោក ផាត់​ ហ៊ន និងអ្នកសារព័ត៌មាន មួយចំនួនទៀតត្រូវបានក្រុមអ្នកញៀន​ល្បែងជល់មាន់និងអាប៉ោងវាយ​បណ្ដាល​អោយរបួសនិងបែកទូរសព្ទ័​ ខណៈចុះទៅ​យកព័ត៌ពិតជាក់ស្តែង នៅកន្លែងសង្វៀនជល់មាន់ របស់ឈ្មោះ លោក​ រិន ដែលជាមន្ត្រីយោធា​ល្បី​ឈ្មោះ ជាយូរយាណាស់មកហើយ ដែលគ្មានអាជ្ញាធរមានសមត្ថកិច្ចណាហ៊ាន​បង្រាប។ ជាក់ស្តែងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១​ម្សិលមិញ​ ក្រុមអ្នកសារព័ត៌មាន មានលោក

Read More