Tuesday, July 8, 2025
Latest:

Day: October 13, 2018

សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់រួមនិងថ្នាំញៀន០៨កញ្ចប់តូច

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀន០៨កញ្ចប់តូច ហេតុការណ៍នេះបានកើយឡើងកាលពីវេលាម៉ោង ០៥និង៣០ល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ នៅ ចំណុចផ្ទះឈើបាក់បែក ផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ប៉ា គុណធឿន ភេទប្រុស អាយុ៣២ឆ្នាំជនជាតិខ្មែរ មុខរបរ

Read More
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនមន្ត្រីនគរបាលក្រុងកំពតដែលយកកាំភ្លើងភ្ជង់តៃកុងឡាននិងអ្នករួមដំណើរពីក្រោយ

ខេត្តកំពត៖ បន្ទាប់ពីបានទទួល ព័ត៌មានតាមប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនមន្ត្រីនគរបាលក្រុងកំពត ម្នាក់ឈ្មោះ ម៉េង ដា ភេទប្រុស អត្តលេខ ៦០០៤៣ ដែលបានប្រព្រឹត្តសកម្មភាពយកអាវុធភ្ជង់ប្រជាពលរដ្ឋកាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវចូលទឹកឈូ ។ បច្ចុប្បន្នមន្ត្រីរូបនេះត្រូវបានស្នងការដ្ឋានខេត្តកំពត ចាត់ការតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ

Read More
សុខភាព

សំរាមគរដូចភ្នំរាប់ខែជះក្លឹនស្អុយអាសោចពេញក្នុងផ្សារគគីរអាជីវករព្រួយបារម្មណ៍ពីបញ្ហាសុខភាពប្រធានផ្សារធ្វើមិនដឹង

ខេត្តកណ្តាល៖ ប្រជាពលរដ្ធនិងក្រុមអាជីវករលក់ដូរ នៅក្នុងផ្សារគគីរឃុំគគីរ,ស្រុកកៀនស្វាយខេត្តកណ្តាលបាននាំគ្នាធ្វើការរិះគន់ទៅលើអ្នកគ្រប់ គ្រងផ្សារថាដឹងតែពីដើរយកលុយភាសុីពីពួកគាត់!រីឯ សំរាមយកមកគរចោលពាស់ពេញផ្លូវដើរចេញចូលក្នុងផ្សារនិងនៅក្បែររបងតូបរបស់ពួកគាត់រាប់ខែមក ហើយទុកឲ្យរុយរោមរហូតមានដង្កូវវារងើមជះក្លឹន ស្អុយអាសោចសាយភាយពេញក្នុងផ្សារធ្វើឲ្យពួកមានការព្រួយបារម្មណ៍យ៉ាងខ្លាំងទៅលើបញ្ហាសុខភាព។ ក្រុមអាជីវករបានលើកឡើងប្រហាក់ប្រហែលគ្នាថាពួកគាត់ម្នាក់ៗបានជួលតូបក្នុងមួយខែៗតម្លៃជាង10មុឺនទៅ20មុឺនរៀល!ហើយនៅបង់ទៅឲ្យភាសុីអនាម័យសរុបក្នុងមួយថ្ងៃ400៛,600៛,700៛រហូតដល់2000រៀលថែមទៀត។ប៉ុន្តែមិនដឹងជាយ៉ាងម៉េចបានជាអ្នកគ្រប់គ្រងផ្សារគគីរលោកអុិន.យ៉ុមប្រធានផ្សារមិនអើពើពីរឿងប្រមូលសំរាមនេះឡើយ។ដោយទុកចោលឡើងគរដូចភ្នំមានដង្កូវចង់ប៉ុនៗកូនដៃវារងើមពេញតូបរបស់ពួកគាត់និងជះក្លឹនដស្អុយឈួលពេញច្រមុះពេលហូបបាយម្តងៗរត់ទៅហូបខាងក្រៅផ្សារទើបហូបចូល។បញ្ហាក្លឹនស្អុយសំរាមនេះមិនត្រឹមតែនាំឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់មានការឈឺស្កាត់ប៉ុណ្ណោះទេ។ថែមទាំងធ្វើឲ្យពួកគាត់ជាអាជីវករជួបការលំបាកពីបញ្ហាសេដ្ធកិច្ចគ្រួសារទៀតផង!ដោយសារគ្មានភ្ញៀវចូលមកទិញអីវ៉ាន់ឫធ្វើមុខធ្វើសក់!ហើយខ្លះគ្រាន់តែដើរចូលមកធុំក្លឹនស្អុយរត់ចេញទៅវិញក៍មានដែរ។ធ្វើឲ្យពួកគាត់ខែខ្លះរកចំណូលមិនបានចូលលុយផ្ទះបង់ឲ្យតូបក៍មានដែរ!រីឯក្រុមអ្នកដើរប្រមូលលុយភាសុីពេលដែលពួកគាត់សួរថាសំរាមគរស្អុយរលួយមានដង្កូវវាចូលផ្ទះខ្ញុំនៅយកលុយភាសុីទៀត!បែរជាក្រុមអ្នកយកភាសុីទាំងនោះឆ្លើយថាចង់ស្អុយដូចអាចម៌ឫដេកលើអាចម៌ក៍ពួកគេមិនខ្វល់ដែរដឹងតែពីយកលុយ។អាជីវករបន្តថាការដែលលោកប្រធានផ្សារឈ្មោះអុិន.យ៉ុមទុកសំរាមចោលឡើងគរដូចភ្នំក្បែរតូបរបស់ពួកគាត់រាប់ខែមកហើយនេះប្រហែលជាគាត់អាងថាជិតដល់អាណត្តិហើយមើលទៅ។ហើយក្រៅពីគំនរសំរាមលោកប្រធានផ្សារមុខដឹងតែពីលុយនេះថែមទាំងបណ្តែតបណ្តោយអោយអ្នកលក់ទំនិញអីវ៉ាន់គ្រឿងទេសនិងស្បែកជើងបន្លែផ្លែឈើតយ៉ាកដាក់តាំងលក់ពាស់ពេញផ្លូវមួយខ្សែជាប់ចែងផ្សារខាងកើតយ៉ាងណែនតាន់តាប់រកតែផ្លូវដើរចេញចូលស្ទើតែមិនរួច។មិនតែប៉ុណ្ណោះលោកប្រធានផ្សារគគីរនេះថែមទាំងយកបរិវេណសាលាស្រុកកៀនស្វាយធ្វើជាកន្លែងកឹបសំបុត្រផ្ញើរកង់ម៉ូតូរថយន្តយកលុយដែលនាំឲ្យបាត់បង់សោភ័ណភាពសាលាស្រុកដែលជាកន្លែងសម្រាប់បំរើសេវ៉ាសាធារណៈទៀតផង!និងថែមទាំងបណ្តែតបណ្តោយឲ្យរថយន្តម៉ូតូរុឺម៉កគ្រប់ប្រភេទចតយ៉ាងអាណាធិបតេយ្យតាមដងផ្លូវជាតិលេខ1ត្រង់ចំណុចខាងមុខផ្សារនាំឲ្យបាត់បង់សណ្តាប់ធ្នាប់លើដងផ្លូវសាធារណៈបង្កការកកស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរថែមទៀតផង។ ក្រុមអាជីវករក៍សូមសំណូមពរដល់អាជ្ញាធរស្រុក,ខេត្តជាពិសេសឯកឧត្តមបណ្ឌិតម៉ៅ.ភិរុណមេត្តាជួយដោះស្រាយសម្របសម្រួលភាពរញ៉េរញ៉ៃគ្មានសណ្តាប់ធ្នាប់នៅក្នុងផ្សារគគីរនេះផង!ពិសេសបញ្ហាអនាម័យសំរាមស្អុយរលួយហូរចូលទឹកស្ទឹងធ្វើឲ្យពលរដ្ធមិនបាច់ថាយកប្រើប្រាស់មុជផឹកឫដាំស្លនោះទេសូម្បីតែបូមស្រោចស្របផលដំណាំមិនកើតផង!ពិសេសចំណុចនេះគឺជាកំពង់ដរចម្លងសិស្សសាលាតូចៗពីកោះប្រាក់មករៀននៅគគីរទៀតផង។ហើយបញ្ហានេះពួកគាត់ក៍ធ្លាប់បានលើកឡើងនៅក្នុងវេទិការសាលាស្រុករួចហើយដែរតែហាក់បីដូចជាគ្មានទទួលបានលទ្ធផលអ្វីសោះ ៕

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ២ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនិងថ្នាំញៀន៥កញ្ចប់តូចធំ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចនគរបាលស្ទឹងមានជ័យ២ធ្វើការឃាត់ខ្លួនក្រោយពេលឆែករកឃើញថ្នាំញៀនចំនួន៥កញ្ចប់តូចធំនៅជាប់ក្នុងខ្លួនកាលពីវេលាម៉ោង២២និង ៣០ នាទីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ធឿន អូន ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរមេកាខារ៉ាអូខេ

Read More
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

សមត្ថកិច្ចហៅស្ដ្រីយកស្កុតបិទមាត់កូនដែលគេបង្ហោះនិងរិះគន់ពេញសង្គម Facebook មកអប់រំ

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌសែនសុខស្គាល់អត្ដសញ្ញាណ និងបានហៅស្ដ្រីម្នាក់ដែលយកស្កត់បិទមាត់កូន ហើយត្រូវបានគេយកវីដេអូមកបង្ហោះ ធ្វើឲ្យផ្ទុះការរិះគន់ពេញបណ្ដាញសង្គម Facebook នោះមកអប់រំធ្វើកិច្ចសន្យា ឲ្យបញ្ឈប់ការប្រើប្រាស់អំពើហិង្សាលើកូន បន្ដទៅទៀត។ សមត្ថកិច្ចខណ្ឌសែនសុខ បានប្រាប់ឲ្យដឹងថានៅ រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីមហាជនសម្តែងការហួសចិត្ត លើរូបភាពដែលត្រូវបានគេ យកបង្ហោះពីសកម្មភាពស្រ្តីម្នាក់ យកស្កុតរុំមាត់កូន មើលទៅដូចជាធ្វើទារុណកម្មលើកូនដោយគ្មានក្តីមេត្តានៅថ្ងៃទី១១ ខែតុលា

Read More