ខឹងគេដេញតាមរករឿងមិនឈប់ទាញកាំបិតកាប់ដាច់ដៃ២នាក់រងរបួសធ្ងន់
ព្រះវិហារ៖ ក្មេងស្ទាវមួយក្រុមមានគ្នា៦នាក់ដេញស្ទាក់វាយជនដៃដល់តាមផ្លូវរហូតដល់កន្លែងធ្វើការ លុះទល់ច្រកអត់ ទ្រាំនិងទប់កំហឹងមិនបានក៏ទាញកាំបិតកាប់ដាច់ដៃឆ្វេង២នាក់ បណ្ដាលឲ្យរបួសធ្ងន់ ហេតុការណ៏បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពី វេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី០៩ខែឧសភាឆ្នាំ២០១៨ នៅចំណុចមុខហាងខារ៉ាអូខេ យិហោ (ផ្កាយមាស) ស្ថិតក្នុងភូមិស្រអែមខាងត្បូងឃុំកន្តួតស្រុកជាំក្សាន្តខេត្តព្រះវិហារ។ ជនដៃដល់មានឈ្មោះ ធៀប រ៉ា ភេទប្រុសអាយុ១៧ឆ្នាំមុខរបរបុគ្គលឹកសន្តិសុខខារ៉ាអូខេ ចំណែកជនរងគ្រោះទាំង២នាក់ខាងលើ៖ ទី១មានឈ្មោះ កែវ រដ្ឋា ភេទប្រុសអាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដរស់
Read More