Thursday, July 24, 2025
Latest:

Author: សួន វីរៈ

សន្តិសុខ​សង្គម

ទុស្សេខ្សែភ្លើងឆេះរថយន្ត៣គ្រឿងនិង ម៉ាសុីនរថយន្តមួយចំនួននៅខណ្ឌពោធិ៏សែនជ័យ

ភ្នំពេញ​៖ ទីតាំងជួសជុលរថយន្តធន់ធំមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះទាំងកណ្ដាល​យប់ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង​១០​និង​៣០នាទីយប់ថ្ងៃសុក្រទី១៩ខែកម្ភះឆ្នាំ២០២១។ ស្ថិតតាមបណ្ដោយផ្លូវលំកែងនិងផ្លូវវេងស្រេងចំណុចខាងក្រោយការាស់សាំងលីម លុង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពពីយុវជនម្នាក់ដែលនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាដំបូងឡើយរូបគាត់ លឺសូរសំលេងផ្ទុះគាត់ក៏ងើបមើលឃើញអណ្តាត ភ្លើងឆាឆេះយ៉ាងសន្ធោសន្ធៅក៏រាយការណ៏ទៅសមត្ថកិច្ចចេញរថយន្តអន្តរាគមន៍ជាច្រើនគ្រឿងមកបាញ់ពន្លត់ជាបន្តបន្ទាប់ ។ ក្នុងហេតុការណ៏គ្រោះអគ្គីភ័យនេះគឺមិនមានអ្នកណាបាត់បង់ជីវិតនោះទេ។សមត្ថកិច្ចបានឲ្យដឹងថាគ្រោះអគ្គីភ័យផ្ដើមមកពីឆ្លងចរន្តអគ្គីសនី។ ម្ចាស់ទីតាំងដែលឆេះមានឈ្មោះ ចំ រើន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាងជួសជុល

Read More
សន្តិសុខ​សង្គម

បុសម្នាក់ជាប់ខ្នោះទាំងព្រលឹម ខណៈលួចPass App គេមិនបានសម្រេច..!

ភ្នំពេញ៖ ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង០៤ និង០០នាទីទៀបភ្លឺ ប៉ុស្តិ៍នគរបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីប៉ុនប៉ងលួចម៉ូតូកង់បីឥណ្ឌា នៅចំណុចមុខហាងតាយស៊ីង ផ្លូវ១០១៩ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ០១នាក់ ឈ្មោះ ឈីវ ឡុង ភេទប្រុស អាយុ២៨ឆ្នាំ

Read More
សន្តិសុខ​សង្គម

អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់៧ខ្នង នៅក្បែរវត្តចាស់​ ខណ្ឌជ្រោយចង្វារ

ភ្នំពេញ ៖​ ផ្ទះប្រជាពរដ្ឋចំនួន៧ខ្នងដែលធ្វើអំពីឈើលើក្រោមថ្ម​ ត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុង​ ដោយបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចជាច្រេីនចុះមកជួយអន្តរាគមន៍បាញ់ពន្លត់​ កាលវេលាម៉ោង១១​ និង៣០នាទីយប់​ ថ្ងៃព្រហស្បត្តិ៏​ទី១៨​ ខែកុម្ភៈ​ ឆ្នាំ២០២១​ ស្ថិតតាមបណ្ដោយផ្លូវបេតុង​ ជាប់របងវត្តចាស់​ ក្នុងក្រុម២​ ភូមិជ្រោយចង្វារ​ សង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​ ។ ​ បេីតាមសម្ដីប្រជាពលរដ្ឋម្នាក់ដែលផ្ទះរបស់គាត់ជាប់និងផ្ទះឆេះមុនគេនោះ​

Read More
គ្រោះថ្នាក់ចរាចរណ៍

ជិះម៉ូតូបុកគ្នាបណ្តាលឱ្យមានអ្នកបាក់ជើង២នាក់និងរងរបួស២នាក់ ..!

ភ្នំពេញ៖ ភាគីអ្នកជិះម៉ួតូម្ខាងពីរនាក់បានបុកគ្នាពេញទំហឹងបណ្តាលឱ្យមានអ្នកបាក់ជើងនិងរងរបួសនៅតាមបណ្តោយផ្លូវបេតុងក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញកាលពី រំលងអធ្រាត្រ ចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។ សាក្សីបានឱ្យដឹងថា៖មុនពេលកើតហេតុគេឃើញ យុវជន២នាក់ជិះឌុបគ្នាដោយម៉ូតូម៉ាកហុងដាឈ្លីកពាក់ផ្លាកលេខ ភ្នំពេញ 1HH-3481 តាមបណ្តោយផ្លូវបេតុង។ស្រាប់តែមានយុវជន២នាក់ទៀតជិះម៉ូតូឌុបគ្នាពាក់ផ្លាកលេខ កណ្តាល1C-3605 ក្នុងល្បឿនលឿនបានបុកគ្នា បណ្តាលឱ្យយុវជន២នាក់បាក់ជើង និង ពីរនាក់ទៀតរងរបួស។ជនរងគ្រោះសមត្ថកិច្ចមិនទាន់ទទួលបានអត្តសញ្ញាណទេដោយបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ៕

Read More
គ្រោះថ្នាក់ចរាចរណ៍

រន្ធត់ណាស់.! រថយន្តដឹកឥដ្ឋមួយគ្រឿងចុះចំណោតក្រឡាប់ផ្ងារជើង បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់.!

ខេត្តកោះកុង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅវេលាម៉ោង ០៨:១៥ នាទីព្រឹកថ្ងៃទី១៨.០២.២០២១ បង្ករឡើងដោយរថយន្តដឹកឥដ្ឋទម្ងន់ ៥ តោន ចុះចំណោទដាច់ហ្វ្រាំង ក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង នៅចំណុចផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១២៩ – ១៣០ ស្ថិតក្នុង ភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង

Read More
សន្តិសុខ​សង្គម

ឃាត់ខ្លួនលោកវរសេនីយ៍ទោ ហាក់ លី ករណីបង្កហិង្សាទៅលើនារីម្នាក់ នៅហាងខារ៉ាអូខេ ខេត្តព្រៃវែង

ភ្នំពេញ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹង នៅថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១នេះ មានសេចក្តីបកស្រាយបំភ្លឺរបស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើករណីលោកវរសេនីយ៍ទោ ហាក់ លី ដែលបានបង្កអំពើហិង្សានៅខេត្តព្រៃវែង។ ករណីខាងលើនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបកស្រាយបំភ្លឺជូនមហាជនឲ្យបានជ្រាបថា កាលពីថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២១ លោក

Read More
សន្តិសុខ​សង្គម

តុលាការខេត្តសៀមរាប ផ្តន្ទាទោសឈ្មោះ ចាន់ ពៅ ហៅ ផល ដាក់ពន្ធនាគារ២៥ឆ្នាំ ពាក់ព័ន្ធការប៉ុនប៉ងបាញ់សម្លាប់នារីម្នាក់ក្នុងឡាន..!

សៀមរាប៖ លោក មុយ សុភ័ក្ត្រ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទឈ្មោះ ចាន់ ពៅ ហៅ ផល ដាក់ពន្ធនាគាររយៈពេល២៥ឆ្នាំ និង សងសំណងដល់ជនរងគ្រោះឈ្មោះ សំអុល សុខដានី ចំនួន១០០លានរៀល

Read More
សន្តិសុខ​សង្គម

ជម្លោះក្នុងវង់ផឹកស៊ី មន្ត្រីនគរបាលប៉ុស្តិ៍ឃុំព្រះស្រែ ស្រុកឧដុង្គ ម្នាក់ យកកាំភ្លើង AK បាញ់ប៉ងសម្លាប់ប្រជាការពារ

(កំពង់ស្ពឺ)៖ បើយោងតាមសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋ បានឲ្យដឹងថា មានករណី ប៉ុនប៉ងឃាតកម្ម មួយបានកើតឡើងកាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចភូមិពោធិ៍កោង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ប្រភពបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ឱម ពេជ្រពិដោ មានឋានន្តរស័ក្តិ អនុសេនីយ៍ឯក (ស័ក្តិ ៣)

Read More
ព័ត៌មាន​ជាតិ

សេចក្តីអំពាវនាវចុងក្រោយ ស្តីពីករណីឃាតកម្មកាលពី ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២១ នៅចំនុច មុខហាងលក់ទូរសព្ទ័ ពន្លកថ្មី ក្នុងបុរីប៊ុនហួរ ភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ!

ដោយយោងទៅលើឃ្លីបវីដេអូ ដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គម  សមត្ថកិច្ចក្តាប់បាន មុខសញ្ញាបណ្តើរៗហើយ ក្នុងនោះឃើញថាមានតែជនល្មើសដៃដល់ម្នាក់គត់ដែលឃោរឃៅ មិនអាចលើកលែងបាន រីឯបក្ខពួកផ្សេងទៀត មានការពាក់ព័ន្ធស្រាល ហើយម្ចាស់កំាំភ្លើង ក៏ឃើញថាមិនបានចូលរួមវាយតប់ជាមួយគេ និងបានព្យាយាមរារាំងជនដៃដល់ មកទាញដណ្តើមកាំភ្លើងផងដែរ។   ដូច្នេះដើម្បីជៀសវាងការផ្តន្ទាទោសធ្ងន់ធ្ងរ សមត្ថកិច្ចសូមអំពាវនាវជាលើកចុងក្រោយ ចំពោះអ្នកដែល បានចូលរួមធ្វើសកម្មភាពជាមួយជនដៃដល់ សូមចេញមុខសារភាព នោះនឹងទទួលបានការ សម្រាលទោសពីច្បាប់។

Read More
ព័ត៌មាន​ជាតិ

អាជ្ញាធរខេត្តពោធិ៍សាត់ សម្រេចជួសជុលអគារសិក្សា ១ខ្នង ៥បន្ទប់ នៅវិទ្យាល័យបាកាន ដែលមានសភាពចាស់ទ្រុឌទ្រោម ដើម្បីសម្រួលដល់ការសិក្សារៀនសូត្ររបស់សិស្ស

ខេត្តពោធិ៍សាត់៖ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសម្រេចជួសជុលឡើងវិញ នូវអគារសិក្សា ១ខ្នង មាន៥បន្ទប់ ក្នុងវិទ្យាល័យបាកាន ដែលមានសភាពចាស់ទ្រុឌទ្រោម ដើម្បីសម្រួលដល់ការសិក្សារៀនសូត្រ របស់កូនក្មួយសិស្សានុសិស្សដែលកំពុងខ្វះខាតអគារ។ ការសម្រេចជួសជុលអគារសិក្សាខាងលើ ត្រូវបានធ្វើឡើង ក្នុងឱកាសឯកឧត្តមចុះជួបសំណេះសំណាល

Read More