Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

ម៉ែឪរវល់ទៅរកសុីកូនដុតចំបើងរាលឆេះផ្ទះខ្ទេចគ្មានសល់

ស្វាយរៀង៖​ផ្ទះប្រជាពលរដ្ឋ១ខ្នងធ្វើអំពីឈើប្រក់ហ្វីប្រូសុីម៉ង់​ ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង
ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើតឡើងកាលពីវេលា​ម៉ោង៣និង០០នាទីរសៀលថ្ងៃទី០៣ខែកុម្ភះឆ្នាំ២០១៩​ នៅ​ចំណុចភូមិស្វាយ​ឃុំស្វាយធំ​ស្រុកស្វាយជ្រំ​ខេត្តស្វាយវៀង​។

ម្ចាស់ផ្ទះរងគ្រោះប្ដីមានឈ្មោះ សុន​ ម៉ៅអាយុ ៣៣ឆ្នាំ​ និងប្រព័ន្ធឈ្មោះ​ ឈឿង ណាក់ អាយុ៣១ឆ្នាំ​ ចំណែកផ្ទះ ដែល​រងគ្រោះដោយសារអគ្គីភ័យមានទំហំ 6m​ គុណនឹង7m​ជញ្ជាំងស័ង្កសី ដំបូលប្រក់ហ្វីប្រូ ស៊ីម៉ង់​ ។

បើយោងតាមប្រភពពីប្រជាពលរដ្ឋដែលនៅក្បែខាងបានឲ្យដឹងថា​ មុនកើតហេតុ​ គឺកូនម្ចាស់ផ្ទះនាំគ្នាលេងឡុកឡ​ នៅ​ខាងក្រោយផ្ទះហើយបានដុតចំបើងបណ្ដាលអោយឆាបឆេះ​សន្ធោសន្ធៅ​ រាលដាលមកបន្តឆេះផ្ទះថែមទៀត​នៅសល់តែ​គំនរផេះ​និងជើងសរសសុីម៉ង់ ខូចខាតទ្រព្យសម្បត្តិអស់ទាំងស្រុងគ្មានសល់​ ។
ប្រភពបានបន្តថា​ នៅផ្ទះកើតហេតុគឺមានតែជីដូននិងចៅៗទេ​ដែលរស់​ ចំណែកឪពុកម្ដាយក្មេង​ៗ​ ដែលជាម្ចាស់ផ្ទះ​ ដោយ​សារតែជីវភាព​មានការខ្វះខាត​ បាននាំគ្នា​ប្ដីប្រពន្ធទៅរកសុី​នៅឯទីក្រុងភ្នំពេញ​ ដោយបន្សល់ទុកកូនៗអោយនៅចាំផ្ទះជា​មួយ​ជីដូន​ ។

គ្រោះអគ្គីភ័យបំផ្លាញផ្ទះប្រជាពលរដ្ឋនេះដោយសារតែនៅ​ស្រុកស្រែជនបទមិនមានរថយន្តពន្លត់អគ្គីភ័យទើបអណ្ដាត​ភ្លើងឆាបឆេះតាមចិត្តរហូតឆេះអស់ទាំងស្រុង​ ៕​ សូមឲ្យប្រជាពលរដ្ឋមានការប្រុងប្រយត្ន័អោយបានខ្ពស់ចំពោះគ្រោះ​អគ្គីភ័យ​ ព្រោះរដូវនេះជារដូវក្ដៅ​

ចែករំលែកអត្ថបទ