Sunday, April 28, 2024
Latest:
ព័ត៌មាន​ជាតិ

លោកប៉េងឃាងប្រធានក្រុមហ៊ុន PK-CVនិងលោកស្រីចូលរួមពិធីបុណ្យដាលាននិងចែកអំណោយដល់ចាស់ជរាក្រីក្រគ្មានទីពឹងចំនួន៤៣នាក់

កំពង់ស្ពឺ ៖ កាលពីថ្ងៃទី២៧ខែ មករាឆ្នាំ ២០១៩ លោកប៉េងឃាងប្រធានក្រុមហ៊ុនPK-CV និងលោកស្រីព្រមទាំងក្រុមការងារបានអញ្ជើញយកបច្ច័យនិងទ័យទានមួយចំនួនចូលរួមក្នុងពិធីបុណ្យដាលានចំនួន២ភូមិនិងបានយកអំណោយជាសារុងខោអាវនិងថវិការមួយចំនួន ជូនប្រជាពលរដ្ឋក្រីក្រចាស់ជ រាគ្មានទីពឹង មកពី ៣ភូមិ ដើម្បីសំរួលដល់ការលំបាក់ខ្លះៗរបស់ពួកគាត់ នៅភូមិព្រីងកោង ភូមិ ពាម ភូមិ យ៉ាងពីស ឃុំ សង្កែសាទប ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ និងសន្យាជួយកសាងវត្តសង្កែសាទបនូវទឹកប្រាក់មួយចំនួនតាមសំណូមពររបស់ពុទ្ធបរិស័ទ្ទ។

   លោក ណនសារុនមេឃុំសង្កែសាទបបានឲ្យដឹងថាប្រជាពលរដ្ឋទាំង ៤៣នាក់នេះគឺមកពី ៣ភូមិក្នុងឃុំ សង្កែសាទបស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ដោយពួកគាត់សុទ្ធតែចាស់ជរាគ្មានទីពឹង ហើយពេលនេះត្រូវបានលោកប៉េងឃាង ប្រធានក្រុមហ៊ុន PK-CV មានចិត្តសប្បុរសយកអំណោយមកចែកជូនដើម្បីកាត់បន្ថយនូវការលំបាកនិងយកបច្ច័យរួមទាំងទ័យទានចូលរួមបុណ្យដាលាននៅក្នុងភូមិយ៉ាងពីសនិងភូមិពាមយើងខ្ញុំនេះ ផងដែរ ។ 

  លោកមេឃុំលើកឡើងថា នេះជាលើកទី២ហើយដែលថៅកែក្រុមហ៊ុន បូមខ្សាច់យកបច្ច័យចូលរួមបុណ្យដាលាននិងចែកអំណោយដល់ចាស់ជរានៅឃុំយើងខ្ញុំនេះ ។

    លោកប៉េងឃាង ប្រធានក្រុមហ៊ុន PK-CV បានឱ្យដឹងថា អំណោយទាំងនេះបើទោះបីមិនមានចំនួនច្រើនក្តីតែក៏អាចជួយដល់ការលំបាករបស់ពួកគាត់បានមួយគ្រាហ៍ផងដែរ ។ លោកប៉េងឃាង បន្តថានៅពេលដ៏ខ្លីខាងមុខនេះ លោកនឹងចូលរួមកសាងរបងថ្មជូនសាលាបឋមសិក្សាព្រីកោងប្រវែងជាង៧០ម៉ែត្រដែលគ្រោងនឹងប្រើប្រាស់ថវិកាចំនួន៥០០០

ដូល្លារសហរដ្ឋអាមេរិក និងចូលរួមជាបច្ច័យក៏ដូចជាខ្សាច់ដើម្បីកសាងវត្តង្កែសាទបដែលមានការខ្វះខាតកសាងមិនទាន់រួច ៕

ចែករំលែកអត្ថបទ