Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ស្ត្រីសង្ស័យម្នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើឃាត់ខ្លួនរួម​និងថ្នាំ​ញៀន៤កញ្ចប់

ភ្នំពេញ៖​ កម្លាំងនគរបាលប៉ុស្តិ៍​ចាក់អង្រែលើ ឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀន៤កញ្ចប់តូច
ហេតុការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង០៥និង០០​នាទី​ល្ងាចថ្ងៃទី១៦ខែមករាឆ្នាំ២០១៩​ នៅចំណុចសំណង់មិនរៀបរយផ្លូវ​៦០ម៉ែត្រ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ

លោក​ អុំ​ រតនា​ នាយប៉ុស្តិនគរបាលចាក់អង្រែលើ​ បាន​ឲ្យ​ ដឹង​ថា មុនឃាត់ខ្លួនកម្លាំងនគរបាលប៉ុស្តិបានធ្វើការល្បាតក្នុង​មូលដ្ឋាន​ ​ខណៈមកដល់ចំណុចកើតហេតុប្រទះឃើញជនសង្ស័យ​បាន​ហៅសួរនាំឆែកឆេរកឃើញថ្នាំញៀនចំនួន៤កញ្ចប់ក្នុងហោប៉ៅអាវ​ ហើយ​ក៏​បានយកមកធ្វើការសាកសួរនៅប៉ុស្តិ​ ។
លោកបានបន្តថា​ ​ជនសង្ស័យ​ដែលឃាត់ខ្លួនមានឈ្មោះ ស្រីនិច ហៅ តី ភេទ ស្រី អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកអាហារដ្ឋានកំពត ទីលំនៅក្នុងហាងអាហារដ្ឋានកំពត ផ្លូវ​ជាតិលេខ២ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ។

បច្ចុប្បន្នក្រោយធ្វើការសាកសួររួច​​ជន​សង្ស័យរួមនិងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជួនទៅឃុំខ្លួនបណ្ដោះអាសន្ននៅ​អធិការដ្ឋាននគរ​បាល​ខណ្ឌមានជ័យ​ ដើម្បី​ចាត់​ការ​បន្តតាមនីតិវិធី ៕

ចែករំលែកអត្ថបទ