Sunday, November 22, 2026
Latest:
សន្តិសុខ​សង្គម

ប្រគល់បណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៧៥៦បណ្ណ ជូនប្រជាពលរដ្ឋក្នុងឃុំបុសលាវ ស្រុកចិត្របុរីខេត្តក្រចេះ

ប្រគល់បណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៧៥៦បណ្ណ ជូនប្រជាពលរដ្ឋក្នុងឃុំបុសលាវ ស្រុកចិត្របុរីខេត្តក្រចេះ

នាថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៦
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សរុបចំនួន ៣ ៧៥៦បណ្ណ ជូនដល់ប្រជាពលរដ្ឋចំនួន ៥ភូមិ រួមមាន ភូមិពោធិ៍ ភូមិព្រែកកូវ ភូមិព្រែកតាអាំ ភូមិព្រះគន្លង និងភូមិល្វាទង ក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ហេង សុថា អភិបាលរងខេត្ត តំណាង ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពី លោក អ៊ូ សុបុណ្ណកា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ អាជ្ញាធរពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ។

#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទន្លេសាប #ដោះស្រាយវិវាទបុរី​ #កអក
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC

ចែករំលែកអត្ថបទ