បណ្ណកម្មសិទ្ធិចំនួន ៩ ២៦៧ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋក្នុងស្រុកម៉ាឡៃ ចំនួន ១០ភូមិ ស្ថិតនៅក្នុងឃុំអូរសំព័រ និងឃុំទួលពង្រ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងរដ្ឋបាលស្រុកម៉ាឡៃ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ១០ភូមិ ស្មើនឹង ៩,២៦៧ បណ្ណ ស្ថិតនៅក្នុងឃុំអូរសំព័រ ចំនួន ៤ភូមិ ស្មើនឹង ៤,០៣៩បណ្ណ និងឃុំទួលពង្រ ចំនួន ៦ភូមិ ស្មើនឹង ៥,២២៨បណ្ណ នៅវត្តសាមគ្គីអូរសំព័រ ក្រោមអធិបតីភាព លោក ឈឿង ក្រៃយ៉ុង អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ
បណ្ណកម្មសិទ្ធិចំនួន ៩ ២៦៧ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋក្នុងស្រុកម៉ាឡៃ ចំនួន ១០ភូមិ ស្ថិតនៅក្នុងឃុំអូរសំព័រ និងឃុំទួលពង្រ
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងរដ្ឋបាលស្រុកម៉ាឡៃ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ១០ភូមិ ស្មើនឹង ៩,២៦៧ បណ្ណ ស្ថិតនៅក្នុងឃុំអូរសំព័រ ចំនួន ៤ភូមិ ស្មើនឹង ៤,០៣៩បណ្ណ និងឃុំទួលពង្រ ចំនួន ៦ភូមិ ស្មើនឹង ៥,២២៨បណ្ណ នៅវត្តសាមគ្គីអូរសំព័រ ក្រោមអធិបតីភាព លោក ឈឿង ក្រៃយ៉ុង អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានរយៈពេល ០៧ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ផុតរយៈពេលកំណត់មន្រ្តីជំនាញមន្ទីរ នឹងបន្តចែកបណ្ណជូនបងប្អូនប្រជាពលរដ្ឋ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ រៀងរាល់ម៉ោងធ្វើការ ដោយមិនកំណត់រយៈពេល។
#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី #រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ
#រដ្ឋបាលថ្នាក់ក្រោមជាតិ #ខេត្តបន្ទាយមានជ័យ. #កអក #មន្ទីរររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC

