ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកែប បានចុះពិនិត្យស្ថានភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋប្រមាណ ៩០គ្រួសារ នៅលើកោះពោធិ៍ ព្រមទាំងចុះពិនិត្យទីស្នាក់ការអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) នៅកោះអាចម៍សេះ ខេត្តកែប ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់ក្នុងមូលដ្ឋាន និងពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកែប បានចុះពិនិត្យស្ថានភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋប្រមាណ ៩០គ្រួសារ នៅលើកោះពោធិ៍ ព្រមទាំងចុះពិនិត្យទីស្នាក់ការអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) នៅកោះអាចម៍សេះ ខេត្តកែប ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់ក្នុងមូលដ្ឋាន និងពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ។
នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦
ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកែប និងស្រុកដំណាក់ចង្អើរ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋប្រមាណ ៩០គ្រួសារ នៅលើកោះពោធិ៍ ព្រមទាំងចុះពិនិត្យទីស្នាក់ការអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) នៅកោះអាចម៍សេះ ខេត្តកែប ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់ក្នុងមូលដ្ឋាន និងពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ។
សកម្មភាពនេះមានការចូលរួមពីលោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។
#កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកែប #MLMUPC

