Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

សាហាវព្រៃផ្សៃណាស់! ឃាតកដៃឆៅមិនស្គាល់មុខបាញ់៤គ្រាប់សម្លាប់បុរស បែកថ្នាំម្នាក់នៅផ្សារនាគមាស

ភ្នំពេញ៖ បុរសបែកថ្នាំម្នាក់ត្រូវបានឃាតកមិនស្គាល់មុខបាញ់ចំនួន៤គ្រាប់ស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមគួរ ឲ្យអាណោច អធម៌ ៖ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ ផ្អើលកាលពីវេលាម៉ោង៥នឹ១៥នាទីព្រឹកថ្ងៃ ទី២៣ខែ កញ្ញាឆ្នាំ២០១៨ នៅចំណុចមុខតូបលេខA6 ផ្សារនាគ មាស ផ្លូវ២៣៤ ស្ថិតក្នុង សង្កាត់ផ្សារដើមគរខណ្ឌទួល គោក រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ធី ធូ ភេទប្រុសអាយុ២៨ ឆ្នាំមុខរបបកម្មករ មានស្រុកកំណើរនៅភូមិគោកដណ្តែក ឃុំ គោកសណ្ដែក ស្រុកស្អាងខេត្តកណ្តាល

បើតាមប្រភពព័ត៌មានពីក្រុមកម្មកអួសរទេះនៅកន្លែងកើតហេតុ ( ផ្សារនាគមាស ) បានប្រាប់ឲ្យដឹកថា មុន ពេលកើតហេតុ គេឃើញជនរងគ្រោះអង្គុយលើកៅអី មុខតូបលេខA6ផ្សារនាគមាសដែលជាចំណុចកើត ហេតុ តែមិនដឹងជាមានរឿងអ្វីនោះទេ ស្រាប់តែមាន បុរសម្នាក់ដែលជាជនសង្ស័យបានមកក្បែហើយដក់កាំភ្លើងខ្លី១ដើមមិនស្គាល់ម៉ាកបាញ់ចំនួន៤គ្រាប់ចំ បុរសរងគ្រោះបណ្ដាលឲ្យដួលស្លាប់ភ្លាមៗនៅន្លែង កើតហេតុ ។ បន្ទាប់ពីរបាញ់សម្លាប់ជនរងគ្រោះរួចឃាតកដៃឆៅរត់គេចខ្លួនបាត់ស្រមោលដោយសុវ ត្ថិភាព ។ ប្រភពបានបន្តថា នៅមុនពេលកើតហេតុ១ថ្ងៃ ជនរងគ្រោះត្រូវបានសមត្ថកិច្ច ប៉ុស្តិនគរបាលផ្សារដើម(គ)ចាប់យកទៅធ្វើកំណត់ហេតុប្រគល់ឲ្យខាងសង្គមកិច្ច យកទៅអប់រំកែប្រែ បន្ទាប់ពីរជនរងគ្រោះបែកថ្នាំហើយទៅអុកឡុកនៅផ្ទះប្រជាពលរដ្ឋ ។ តែមិន ដឹងជាយ៉ាងមិចទេស្រាប់តែជនរងគ្រោះបានចេញមកវិញដូច្នេះ។ ចំណែកសមត្ថកិច្ចវិញមិនទាន់ដឹងច្បាស់ ថា បណ្ដាលមកពីមូលហេតុអ្វីនៅឡើយទេជុំវិញករណីបាញ់សម្លាប់នេះ ដោយបានបញ្ជាក់ថាកំពុងធ្វើ ការស្រាវជ្រាវបន្ត ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ កន្លែងកើតហេតុរួចទាក់ទងទៅជំនាញមកដឹកសពជន រងគ្រោះទៅវត្តស្ទឹងមានជ័យដើម្បីធ្វើកំណត់ហេតុនិងកោសល្យវិច្ឆ័យ ដើម្បីកំណត់មុខសញ្ញានិងស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់ ៕

ចែករំលែកអត្ថបទ