Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ចាប់ខ្លួនចោរប្លន់ម្នាក់ តាមដីការបស់តុលាការ បន្ទាប់ពីធ្វើសកម្មភាពកាលពីខែមិថុនាកន្លង​ទៅបញ្ជូនទៅតុលាការចាត់ការតាមច្បាប់

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ នគរបាលបញ្ជួនជនសង្ស័យម្នាក់ដែលជាមុខសញ្ញាចោរប្លន់ទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ក្រោយចាប់ខ្លួន​បានតាមដីការ។
ជនត្រូវចោទមានឈ្មោះ ដា សីហា ហៅខាង សីហា អាយុ២២ឆ្នាំ រស់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានី​ភ្នំពេញ។

ជនត្រូវចោទរូបនេះ កម្លាំងនគរបាលចាប់ខ្លួនតាមដីការបស់ចៅក្រមស៊ើបសួរ នៃ​សាលាដំបូងរាជធានីភ្នំពេញ ពីបទ «លួច​មានស្ថានទម្ងន់ទោស» (ប្លន់) ប្រព្រឹត្តនៅ​កន្លែងលាងរថយន្ដ តាមបណ្ដោយផ្លូវ​លេខ​៥១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។

ជនត្រូវចោទជាមុខសញ្ញាចោរឆក់ និងប្លន់សកម្មបំផុតដែលធ្លាប់ឆក់កាបូប បណ្ដាលឲ្យជនរងគ្រោះស្លាប់ នៅក្នុងទឹកដីខណ្ឌ​បឹង​កេងកងផងដែរ។

បច្ចុប្បន្ន ជនត្រូវចោទ ស្ថិតក្រោមចំណាត់​ការរបស់ចៅក្រមស៊ើបសួរ ដើម្បីសាកសួរ និងរងចាំសេចក្ដីសម្រេច៕

ចែករំលែកអត្ថបទ