ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

កូនប្រុសចោលម្សៀត មាឌធំដូចដំរី តែមិនចេះធ្វើការរកប្រាក់សោះ ខឹងសុំលុយឪពុកចាយមិនបាន យកកាំបិតទៅបម្រុងចាប់ឪពុកបង្កើតអារ.ក

ក្រចេះ ៖ ជនចោលម្សៀតម្នាក់ មាឌធំដូចដំរី តែមិនចេះធ្វើការរកប្រាក់សោះ លុះពេលសុំលុយពីអ្នកមានគុណមិនបាន ស្រាប់តែខឹងច្រឡោត យកកាំបិតទៅបម្រុងចាប់ឪពុកបង្កើតអារ.កសម្លាប់ តែសំណាងល្អ​ ត្រូវអ្នកជិតខាងឃើញទាន់ ក៏ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចយកទៅចាត់ការតាមផ្លូវច្បាប់។ ករណីហិង្សានេះ កើតឡើងកាលពីល្ងាចថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នៅភូមិច្រាប ឃុំ២ធ្នូ ស្រុកស្នូល។សមត្ថកិច្ចបានឱ្យដឹងថា ជនកំណាចដែលប៉ងចាប់ឪពុកអារ.កចោល ឈ្មោះ លី រ៉ហ្វាត (ហៅត្រឡាច) អាយុ២៣ឆ្នាំ រស់នៅភូមិច្រាប ឃុំ២ធ្នូ ស្រុកស្នូល។

សមត្ថកិច្ចបន្តថា នៅថ្ងៃកើតហេតុ ជនកំណាច ជាកូនប្រុសម្នាក់នេះ បានសុំលុយឪពុកចំនួន១០ម៉ឺនរៀល តែឪពុកមិនឱ្យក៏កើតជាអំពើហិង្សា ហើយជននេះ ប្រដាប់ដោយកាំបិតប៉ុនប៉ងអារ.កសម្លាប់ឪពុក តែត្រូវបានអ្នកជិតខាងចាប់ជួយឃាត់ ប្រគល់ឲ្យកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្នួលតែម្តង។

ជនសង្ស័យត្រូវសមត្ថកិច្ចនាំខ្លួន មកឃុំឃាំងបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕