Saturday, April 27, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាឃាតកចិត្តតរិច្ឆានកាប់ចិញ្ច្រាំឪពុកស្លាប់ក្នុងថ្លុកឈាមបានហើយ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខេត្ដស្វាយរៀង សហការណ៍ជាមួយកម្លាំងសមត្ថកិច្ច ខណ្ឌមានជ័យបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាឃាតកកាប់ចិញ្ច្រាំ ឪពុកបណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាមកាលពីវេលា ម៉ោង៦និង៣០នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ហើយបានគេចខ្លួនបាត់ លុះមកដល់វេលាម៉ោង១១និង ០០នាទីយប់ថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៨ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបានហើយនៅចំណុចភូមិព្រែក ទាល់១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា កូន ប្រុសដែលជាជន សង្ស័យមានឈ្មោះ ផល ឆាយយ៉ា អាយុ ២៥ឆ្នាំ មុខរបរ ធ្វើស្រែ មានស្រុកកំណើត ភូមិព្រៃតាធឹក ឃុំគគីរ សោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
បានយកកាំបិតខ្វែវកាប់ទៅលើឪពុកបង្កើតរបស់ខ្លួនឈ្មោះ សុក មន អាយុ៥៦ ឆ្នាំ ចំនួន៣កាំបិត ត្រូវចំដើមទ្រូងមួយកាំបិត ស្មាខាងឆ្វេងមួយកាំបិត និងត្រូវចំ.ក មួយកាំបិត បណ្តាលឲ្យប្រកាច់ស្លាប់ក្នុងថ្លុកឈាម មួយរំពេច ព្រោះខឹងឪពុក ស្រវឹងស្រា មកដល់ផ្ទះស្រែក ជេរស្តីប្រពន្ធ និងកូនៗ។

សមត្ថកិច្ចបានបន្ដថា មុនឈានដល់ការឃាត់ខ្លួនជន សង្ស័យខាងលើនេះដោយមានឈ្មោះ ពុត កញ្ញា ភេទ ស្រី អាយុ២៧ ឆ្នាំបានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ២ថា ប្អូនប្រុសជីដូនមួយរបស់ខ្លួនបានធ្វើសកម្មភាពកាប់សម្លាប់ឪពុកបង្កើតខ្លួនឯងនៅឯង
ខេត្ដស្វាយរៀង ហើយបានរត់មកនៅផ្ទះខ្លួនក្នុងភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ដោយបានប្រាប់ថា គ្រាន់តែមកលេងធម្មតាប៉ុណ្ណោះ តែក្រោយមកខ្លួនបានលឺដំណឹងពីបងប្អូននៅឯខេត្ដ ស្វាយរៀង ទើបរាយការណ៍ឲ្យសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្ដង ។
គួររំលឹកថា កូនប្រុស ចិត្តតរិច្ឆានម្នាក់ ខឹងឪពុកមកពីផឹកស៊ីរករឿងជេរម្ដាយ និងកូនៗ ស្ទុះទៅទាញយកកាំបិតខ្វែវកាប់ចិញ្ច្រាំ ទៅលើ ឪពុកចំនួន៣កាំបិត បណ្តាលឲ្យប្រកាច់ស្លាប់ក្នុងថ្លុកឈាមមួយរំពេច ។ ហេតុការណ៍នេះ បង្កឱ្យមានការ ភ្ញាក់ផ្អើលបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៨ នៅចំណុចភូមិព្រៃតាធឹក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើនេះហើយកម្លាំងនគរបាលខណ្ឌមានជ័យបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យកម្លាំងនគរបាលខេត្ដ ស្វាយរៀងវិញព្រោះជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ៕

ចែករំលែកអត្ថបទ