Saturday, April 27, 2024
Latest:
ព័ត៌មាន​ជាតិសិល្បៈ​និង​វប្បធម៌

ញាក់សាច់! មង្គលការ តូតា តុបតែងផ្កាភ្ញីមិនឲ្យចាញ់មង្គលការ ឱក សុគន្ធកញ្ញា ឡើយ

នៅ ប្រទេស កម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា គឺ ជា តារាចម្រៀង ស្រី ទី១ ដែល ចំណាយ ថវិកា រាប់ ម៉ឺន ដុល្លារ ក្នុង ការ តុបតែង លម្អ ផ្កា ភ្ញី ក្នុង ថ្ងៃ មង្គលការ ជាមួយ ប្អូន ប្រុស ថៅកែ ហង្ស មាស កាល ពី ខែមិថុនា កន្លង ទៅ នៅ សណ្ឋាគារ សុខា ត្រើយ ខាងកើត។
បន្ទាប់ ពី តារាចម្រៀង ឱក សុគន្ធកញ្ញា តារាសម្ដែង តូតា គឺ ជា អ្នក សិល្បៈ ទី២ ដែល ហ៊ាន ចំណាយ ថវិកា រាប់ ម៉ឺន ដុល្លារ ទៅ លើ ការ រៀបចំ តុបតែង ផ្កាភ្ញី ក្នុង ថ្ងៃ ពិសេស របស់ ខ្លួន មើល ទៅ ពិត ជា ស្រស់ ស្អាត ខ្លាំង ណាស់ ដូច នៅឋានសួគ៌ អ៊ីចឹង។
ជាក់ស្ដែង នៅ ល្ងាច ថ្ងៃ ទី១៥ ដែល ជា ថ្ងៃ សូត្រ មន្ត ចូល រោងការ នេះដែរ ភ្ញៀវកិត្តិយស ទាំង ក្នុង និង ក្រៅ សិល្បៈ ដែល ទៅ ចូល រួម ពេល ទៅ ដល់ ក្នុង ពិធី តែង តែ សរសើរ មិន ដាច់ ពីមាត់ ថា ការ តុប តែង ផ្កាភ្ញី ថ្ងៃ មង្គលការ តូតា ពិត ជា ស្រស់ ស្អាត ខ្លាំង ណាស់ ចាប់ តាំង ពី ក្លោង ទ្វារ ចូល រហូត ដល់ ក្នុង ពោល គឺ ស្រស់ ស្អាត មិន ចាញ់ ពិធី រៀបការ ឱក សុគន្ធកញ្ញា ប៉ុន្មាន ឡើយ។
ជុំវិញ ការ ចំណាយ ទៅ លើ ផ្កា ភ្ញី យ៉ាង ស្រស់ ស្អាត នេះ ដែរ តូតា សូម មិន ប្រាប់ អំពី តម្លៃ ឡើយ ដោយ នាង មិន ចង់ ឲ្យ គេ រិះគន់ មក លើ រូប នាង ថា អួត៕

 

 

 

ចែករំលែកអត្ថបទ