Thursday, July 10, 2025
Latest:
ព័ត៌មាន​ជាតិ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប បានបន្តពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់លក្ខខណ្ឌ និងផែនទីនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ


——————————
នាថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០២៥
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ តឹករ៉េត សំរេច អញ្ជើញដឹកនាំកិច្ចប្រជុំបន្តពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់លក្ខខណ្ឌ និងផែនទីនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ដ.ន.ស. តំណាងអាជ្ញាធរជាតិអប្សរា តំណាងរដ្ឋបាលខេត្តសៀមរាប មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប និងមន្ត្រីជំនាញពាក់ព័ន្ធ។
#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី. #កអក​#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC