Saturday, June 7, 2025
Latest:
ព័ត៌មាន​ជាតិ

ញត្តិគាំទ្ររបស់ សមាគមបណ្ដាញព័ត៌មានពលរដ្ឋ NCA

សមាជិក សមាជិកា នៃសមាគមបណ្ដាញព័ត៌មានពលរដ្ឋ NCA សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះដំណោះស្រាយបញ្ហាព្រំដែនរវាង កម្ពុជា និងថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី ការប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ។

យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលគាំទ្រឲ្យរាជរដ្ឋាភិបាលប្រទេសទាំងពីរ នាំយកបញ្ហាព្រំដែនទៅដោះស្រាយនៅតុលាការអន្តរជាតិ ICJ ។

យើងខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេស សូមបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា។