Tuesday, September 29, 2026
Latest:
សន្តិសុខ​សង្គម

ក្រុមចោរ ប្រដាប់ដោយ អាវុធវែង ២ដើម ចូលភ្ជង់ ប្លន់ ពលរដ្ឋ នៅភូមិក្រោលគោ ស្រុកស្វាយជ្រំបានសម្រេចរួចគេចខ្លួនបាត់ ដោយសុវត្ថិភាព

ស្វាយរៀង៖ យោងតាមកំណត់ហេតុ Hotline 117 បានអោយដឹងថា មានករណី ចោរ មួយក្រុមមានគ្នា៣នាក់ បានចូលប្លន់ផ្ទះប្រជាពលរដ្ឋ ដែលមាន ម្ចាស់ផ្ទះឈ្មោះ ចែត ភន អាយុ ៤០ឆ្នាំ និងប្រពន្ធឈ្មោះ អ៊ុន ធីតា អាយុ ៣០ឆ្នាំ ស្ថិតនៅភូមិឬស្សីជួរខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំខេត្តស្វាយរៀង។

សូមជម្រាបថា​ នៅវេលាម៉ោង២០និង​០៨​នាទី សមត្ថកិច្ច ១១៧ ឈ្មោះ លោកអនុសេនីយ៍ឯក ស៊ីស៊ីថន បានបញ្ជូនព័ត៌មាន ទៅលោកស្នងការរង ប៊ូ សារ៉េន ទូរស័ព្ទ​លេខ ០៩៧ ៧៧៨ ០០ ០៧ដើម្បីចុះអន្តរាគមន៍បន្ទាន់ ។

ជាលទ្ធផល សមត្ថកិច្ចជំនាញ មួយ​ក្រុមដឹកនាំដោយ លោក ប៊ូ សារ៉េន បានចុះដល់កន្លែងកើតហេតុ ជនសង្ស័យ មួយ​ក្រុមប្រដាប់ ដោយអាវុធវែង ២ដើម មិនស្គាល់ម៉ាក និង គល់ឬស្សី០១កង់ ប្រវែងប្រហែល ៨០ សង់ទីម៉ែត្រ បានធ្វើសកម្មភាពភ្ជង់គំរាមម្ចាស់ផ្ទះ យកមាសអស់៥ជី លុយ ២០០ ដុល្លារ និងទូរស័ព្ទមួយគ្រឿង។

សមត្ថកិច្ចបានធ្វើ កំណត់ហេតុ ទទួលពាក្យ​បណ្តឹងពីជនរងគ្រោះ និងកំពុងស្រាវជ្រាវរកមុខសញ្ញា។

ករណីនេះ បានបញ្ចប់នៅម៉ោង ១១ និង ៤០នាទី ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២។

ចែករំលែកអត្ថបទ