Wednesday, January 15, 2025
Latest:

លោកស្រីម្ចាស់សណ្ឋាគារទេរ៉ូ ថ្លែងអំណរគុណសម្តេចនាយកហ៊ុនសែននិងអាជ្ញាធរខេត្តរតនគីរីដែលរកដំណោះស្រាយឈ្នះឈ្នះឃើញ

ក្រោយមានសុំណើរបទអន្តរាគមពីស្ថាប័នជំនាញនិងក្រសួងពាក់ព័ន្ធមួយចំនួនពិសេសគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនស្តីពីផលប៉ះពាល់ទៅលើគម្រោងពង្រីកផ្លូវជុំវិញបឹងកន្សែងក្រុងបានលុនខេត្តរតនគីរីគឺប៉ះបាល់ធ្ងន់ធ្ងរនោះសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែនដែលមានទស្សនវិស័យគិតគូគ្រប់ជ្រុងជ្រោយនោះបានប្រាប់ទៅលោកអភិបាលខេត្តនិងក្រុងបានលុងពិនិត្យឡើងវិញនោះគណៈកម្មការជំនាញចុះពិនិត្យវាយតម្លៃជាថ្មីដើម្បីអភិវឌ្ឍន៍កុំឲ្យមានផលប៉ះបាល់ពលរដ្ឋដែលមានប្លង់រឹងជាយូរមកហើយ។

ពត៌មានថ្មីទទួលបានពីខេត្តរតនគីរីកាលពីព្រឹកថ្ងៃចន្ទគណៈកម្មការខេត្តដឹកនាំដោយលោកថងសាវ៉ុនបានចុះទៅពិភាគ្សាជាមួយលោកស្រីខៃចិន្តាម្នាស់សណ្ឋាគារទេរូដើម្បីរកដំណោះស្រាយតាមទ្រឹស្តីឈ្នះឈ្នះ។ជាលទ្ធផលមានការយោគយល់គ្នាដោយបញ្ជៀសបាននូវផលប៉ះពាល់ធ្ងន់ធ្ងរគឺនៅសល់តែចំណុចតិចតួចដែលត្រូវធ្វើសប្បទានទៅវិញទៅមកដើម្បីឲ្យការពង្រីកផ្លូវនិងអភិវឌ្ឋន៍ទទួលបានផលប្រយោជទាំងសង្ខាង។