Friday, November 14, 2025
Latest:

ព័ត៌មាន​ជាតិ

សន្តិសុខ​សង្គម

ជនមិនស្គាល់មុខបាញ់ប្រហារជនជាតិចិនម្នាក់ស្លាប់ នៅមុខកាសុីណូជីយវនីសិន ហើយគេចខ្លួនបាត់ ខណៈសមត្ថកិច្ចកំពុងតាមប្រម៉ាញ់ឃាតករ

ខេត្តព្រះសីហនុ៖​ យងតាមព័ត៌មានពីសមត្ថកិច្ចក្រុងព្រះសីហនុបានអោយដឹងថា នៅវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ មានករណីបាញ់ប្រហារមួយ បណ្តាលអោយបុរសជនជាតិចិនម្នាក់ស្លាប់ភ្លាមៗ នៅចំណុចមុខកាស៊ីណូ ជីយវនីសិន ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ នៅពេលនេះសមត្ថកិច្ចពាក់ព័ន្ធកំពុងស្ថិតនៅកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវករណីនេះ យ៉ាងយកចិត្តទុកដាក់។

Read More
សន្តិសុខ​សង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីចូលលួចយកទូរស័ព្ទ ចំនួន១៥គ្រឿង

ខេត្តបាត់ដំបង៖ ដោយអនុវត្តន៍ តាម ការ ណែនាំ បញ្ជា ផ្ទាល់ ពីលោកសាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារ នគរបាល ព្រហ្មទណ្ឌ និង មាន

Read More
សន្តិសុខ​សង្គម

និស្សិតសាលាតិចណូ ម្នាក់ចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួលទាំងមិនដឹងមូលហេតុ

ភ្នំពេញ៖ យុវជនជានិស្សិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាម្នាក់សម្រេច បញ្ចប់ជីវិតដោយបានចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួលជាន់ទី ៣ ដោយពុំដឹងពីមូលហេតុឡើយបន្សល់ទុកបណ្ដាំមួយសន្លឹកទុកឱ្យម្ដាយជាទីស្រលាញ់។ ការធ្វើអត្តឃាតនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២រសៀលថ្ងៃទី១៧ ខែមករាឆ្នាំ២០២១ នៅចំណុចផ្ទះជួលមួយកន្លែងខាងជើងវត្តទឹកថ្លាក្នុងភូមិចុងខ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ យុវជននិស្សិតខាងលើមានឈ្មោះ ម៉ា ត្រា អាយុ ២១ ឆ្នាំជានិស្សិតឆ្នាំទី៤ ផ្នែកគីមី ចំណីអាហារនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាស្នាក់នៅបន្ទប់ជួលលេខ36កន្លែងកើតហេតុខាងលើនិងមានស្រុកកំណើតនៅភូមិទ្រាសឃុំ ទ្រាស

Read More
សន្តិសុខ​សង្គម

ទីបំផុតឃាតករបាញ់សម្លាប់លោករ៉េតស៊ីណែតនាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ត្រូវបានកម្លាំងសមត្ថកិច្ចបាញ់ស្លាប់ហើយ ក្រោយមានការតដៃ

ភ្នំពេញ​៖ នាព្រលប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះបានទទួលព័ត៌មានច្បាស់ការ ពីកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃថា ជនសង្ស័យដែលជាអ្នកបាញ់សម្លាប់លោកវរសេនីយ៍ឯក រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានកម្លាំងនាយកដ្ឋាន បាញ់សម្លាប់ហើយ នៅក្បែរអូរមួយកន្លែងជើងភ្នំកន្តៀរ ខេត្តក្រចេះ ខណៈជនសង្ស័យរៀបឆ្លងព្រំដែនបម្រុងគេចខ្លួនទៀត​ ហើយបានប៉ះជាមួយកម្លាំងសមត្ថកិច្ច ជនសង្ស័យបានបាញ់រះមកលើកងកម្លាំងអស់ចំនួន១ប៉ង់ ទេីបកម្លាំងបាញ់តបវិញបណ្ដាលឲ្យស្លាប់តែម្ដង ។ ជនសង្ស័យខាងលើមានឈ្មោះ

Read More
ព័ត៌មាន​ជាតិ

រដ្ឋបាលរាជធានីភំ្នពេញ រៀបចំពីធីចែកអំណោយជូនដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា

ភ្នំពេញ៖ នាល្ងាចថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភំ្នពេញបានរៀបចំពីធីចែកអំណោយជូនដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា និងលោកជំទាវ ជា សុីណា ឃួងស្រេង ព្រមទាំងមន្រ្ដីរដ្ឋបាលរាជធានីភំ្នពេញ។ គួរបញ្ជាក់ថា មូលនិធិត្រីចក្រយានកម្ពុជាត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន

Read More
ព័ត៌មាន​ជាតិ

ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ៣៦លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសពសមាជិកមន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យតំណាង ដែលមានលោក ឧត្តមសេនីយ៍ត្រី ស៊ុំ គឹមសាន្ដ មេបញ្ជាការរង

Read More
សន្តិសុខ​សង្គម

ម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសមធ្យម ក្នុងហេតុការណ៍ផឹកស៊ីស្រវឹងទាស់ពាក្យសម្តីរហូតដល់វាយគ្នា

ខេត្តកណ្ដាល៖ កាលពីថ្ងៃទី១៤ ខែមករាឆ្នាំ២០២១ វេលាម៉ោង២១និង២០នាទីយប់ នៅចំណុចភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ជនរងគ្រោះមានគ្នា២នាក់ ទី១-ឈ្មោះ ម៉ៅ និត ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិសេកយំ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

Read More
សន្តិសុខ​សង្គម

ឃាត់រថយន្តក្រឡុកបេតុងមួយគ្រឿង ដែលបានធ្វេីឱ្យប្រឡាក់ផ្លូវលេខ៤០០​ ក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ÷ នាយប់ថ្ងៃទី១៤​ ខែមករា​ ឆ្នាំ២០២១​ ក្រុមការងារក្រុង​ព្រះសីហនុ បានចុះឃាត់រថយន្តក្រឡុកបេតុង​ ដែលកំពុងចាក់បេតុងនៅការដ្ឋានសំណង់មួយកន្លែង​ តាមបណ្តោយផ្លូវលេខ៤០០​ ស្ថិតនៅភូមិ៤​ សង្កាត់៤​ ក្រុងព្រះសីហនុ​ ។ សកម្មភាពចាក់បេតុង​នេះ​ បានបណ្តាលឱ្យប្រឡាក់ផ្លូវ​លេខ៤០០​ ​ដែលជាផ្លូវមួយ​ក្នុងចំណោមផ្លូវទាំង៣៤​ខ្សែ​ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាល​ ហេីយបច្ចុប្បន្ន​ផ្លូវនេះ​ ក្រុមហ៊ុន​ពិស្ណុការ បានធ្វេីការសំអាតជារៀងរាល់ថ្ងៃ​ និងត្រៀមអ៊ុតកៅស៊ូ​

Read More
សន្តិសុខ​សង្គម

ណេតគ្មានយីហោបង្កប់ល្បែងស៊ីសង និង​សង្ស័យមានការប្រើប្រាសគ្រឿងញៀន ខុសច្បាប់​ ពលរដ្ឋស្នើអាជ្ញាធរខណ្ឌចំការមន​បង្ក្រាប

ភ្នំពេញ ៖ ទីតាំងហ្គេមណេតគ្មានយីហោមួយកន្លែងនៅតាមបណ្តាយផ្លូវសុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កំពុងបើក​ដំណើរ​ការ បានយ៉ាងរលូនដើម្បីស្វាគមន៍អតិថិជនដែលញៀនល្បែងមកពីគ្រប់មជ្ឍដ្ឋាន សង្ស័យ​ មានការបើកភ្លើងខៀវពី​អាជ្ញាធរមូលដ្ឋានទើបមិនបង្ក្រាប​ ។ តាមប្រភពច្បាស់ការណ៍មួយបានឲ្យដឹងថា ទីតាំង​ណេតគ្មានយីហោនេះ មានម្ចាស់ឈ្មោះ វ៉ុង វ៉ុង ហើយមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ ដែលជាដើមចមបង្កើនឲ្យមានជាបទល្មើសផ្សេងដូចជា ចោរ​ លួច ឆក់

Read More
សន្តិសុខ​សង្គម

សូមចូលរួមរំលែកមរណទុក្ខ ផង ! លោកគ្រូ លឹម សាយ លោតឆត្រយោងខុសបច្ចេកទេស បណ្តាលអោយធ្លាក់ស្លាប់

ភ្នំពេញ ៖ លោកគ្រូ លឹម សាយ ក្នុងបេសកកម្មលោតឆត្របញ្ជា ( Free Fall ) ដោយលោតឆត្រយោងខុសបច្ចេកទេស បណ្តាលអោយធ្លាក់ស្លាប់ មុននេះបន្តិច នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នេះ ។ ហេតុការណ៍ នេះកើតឡើងក្នុងការបិទវគ្គហ្វឹកហ្វឺនជំនាញកុម្ម៉ង់ដូ

Read More