Friday, November 14, 2025
Latest:

ព័ត៌មាន​ជាតិ

សន្តិសុខ​សង្គម

រដ្ឋបាលខណ្ឌឬស្សីកែវ រកឃើញអ្នកមានវិជ្ជមាន មេរោគកូវីដ១៩ ចំនួន០២នាក់ នៅសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានី..!

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលខណ្ឌឬស្សីកែវ រកឃើញអ្នកមានវិជ្ជមាន មេរោគកូវីដ១៩ ចំនួន០២នាក់ នៅសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ១- បុរសជនជាតិខ្មែរម្នាក់ អាយុ៤១ឆ្នាំ រស់នៅភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២។ ២- បុរសជនជាតិចិនម្នាក់ អាយុ៣៦ឆ្នាំ

Read More
ព័ត៌មាន​ជាតិ

ក្រុមប្រឹក្សាខេត្តស្វាយរៀង បើកកិច្ចប្រជុំសាមញ្ញលើកទី២១ ឆ្នាំទី២ អាណត្តិទី៣

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២១ ឆ្នាំទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ែន វិបុល

Read More
សន្តិសុខ​សង្គម

ចំជាស៊យមែន! មកមើលបងប្អូនឈឺនៅពេទ្យរុស្ស៊ី ​ ស្រាប់តែត្រូវក្រុមចោរឆក់កាបូបលុយបានសម្រេចនៅផ្លូវមុន្នីរ៉េត​ ក្នុងសង្កាត់ស្ទឹងមានជ័យ២​.!

ភ្នំពេញ​៖​ ស្ត្រីម្នាក់ត្រូវក្រុមជនសង្ស័យ៣នាក់ជិះម៉ូតូឌុបគ្នាមកធ្វើសកម្មភាពឆក់កាបូបលុយបានសម្រេច​ដែលមានទឹកប្រាក់២០០$ រួចនាំគ្នាជិះគេចខ្លួនដោយសុវត្តិភាព​ កាលពីវេលាម៉ោង៩​ និង១០នាទីយប់​ ថ្ងៃទី២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ នៅមុខសាលាស្ទឹងមានជ័យ តាមបណ្ដោយផ្លូវ២១៧ក្នុងសង្កាត់ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។ ស្ត្រីរងគ្រោះមានឈ្មោះ​ មុំ​ ធីតា​ អាយុ៣៩ឆ្នាំ​ មុខរបបកម្មការនីរោងចក្រ​ ស្នាក់នៅភូមិថ្មគោល២​ សង្កាត់ចោមចៅ២​ ខណ្ឌពោធិ៍សែនជ័យ​។

Read More
សន្តិសុខ​សង្គម

បុរសចិត្តខ្លាំ! ខឹងប្រពន្ធដុតផ្ទះខ្លួនឯងចោលបណ្តាលឱ្យឆេះខ្ទេច .!

ខេត្តក្រចេះ៖ បុរសម្នាក់ជាប្តីចុងដែលខឹងប្រពន្ធក៏ដុតផ្ទះខ្លួនឯងចោលបណ្តាលឱ្យឆេះខ្ទេចបង្កការភ្ញាក់ផ្អើលស្ថិតនៅភូមិអាជេន ឃុំកំពង់ចាមស្រុកសំបូរខេត្តក្រចេះកាលពីល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។ មន្ត្រីនគរបាលប៉ុស្តិ៍ បានឱ្យដឹងថា៖ផ្ទះមួយមាន៣ខ្នង ត្រូវបុរសជាប្តីចុងបាន ឈ្លោះប្រកែកគ្នា ក៏កើតហិង្សាឡើងហើយបុរសជាប្តីធ្វើអ្វីប្រពន្ធមិនបាន ក៏ដុតផ្ទះខ្លួនឯងចោលបណ្តាលឱ្យឆេះខ្ទេច នៅភូមិឃុំកើតហេតុ។មន្ត្រីបានបន្តថា៖ជនបង្កឈ្មោះភា ព្រហស្សឯប្រពន្ធឈ្មោះ ឈុន ស្រីរ័ត្ន។ មុនកើតហេតុប្តីប្រពន្ធបានឈ្លោះប្រកែកគ្នាស្រាប់តែប្តីខឹងធ្វើអ្វីប្រពន្ធមិនបាន បែរជាទៅដុតផ្ទះរបស់ខ្លួនដែលមានទំហំ៧ម៉ែត្រគុណ១២ម៉ែត្រ ដំបូលប្រក់ដែកស័ង្គសីជញ្ជាំងក្តារ៣ខ្នងបណ្តាលឱ្យឆេះ ខូចខាតអស់ទាំងស្រុង រួមទាំងទ្រព្យសម្បត្តិផង៕

Read More
ព័ត៌មាន​ជាតិ

សម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យដេញចេញពីកម្ពុជា និងលែងឱ្យចូលវិញ ចំពោះជនបរទេសគេចវេះ និងមិនសហការធ្វើចត្តាឡីស័ក

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឱ្យបណ្តេញចេញពីកម្ពុជា និងលែងឱ្យត្រឡប់ចូលមកវិញ ចំពោះជនបរទេសទាំងឡាយណា ដែលគេចវេះ និងមិនចូលរួមសហការក្នុងការធ្វើចត្តាឡីស័ក។ ការសម្រេចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងតាមសំណើរបស់លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនរគបាលជាតិ និងជាអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩។ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា

Read More
សន្តិសុខ​សង្គម

បុរសម្នាក់បានស្លាប់បន្ទាប់ពីហូបត្រីក្រពតរួច នៅឃុំកោះស្តេចដារាសាគរ ខេត្តកោះកុង

ខេត្តកោះកុង៖ បុរសជាកម្មករសំណង់ម្នាក់បានបានស្លាប់បន្ទាប់ពីហូបត្រីក្រពត កាលពីវេលាទៀបភ្លឺចូលថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២១ នៅភូមិព្រែកស្មាច់ ឃុំកោះស្តេចដារាសាគរ ខេត្តកោះកុង។ មន្ត្រីមូលដ្ឋានបានឱ្យដឹងថា៖សពជនរងគ្រោះឈ្មោះ សាន សុខចាប ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បុខរបរកម្មករ ស្រុកកំណើត និងលំនៅបច្នុប្បន្ន ភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម ។

Read More
ព័ត៌មាន​ជាតិ

អភិបាលខេត្តកណ្តាល ដឹកនាំកម្លាំងសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យ និងបិទហាងខារ៉ាអូខេ ឡូហ្សិក២​ ស្ថិតក្នុងភូមិព្រែកសំរោង

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ ចុះមកពិនិត្យ និងបិទហាងខារ៉ាអូខេ ឡូហ្សិក២​ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ២១០ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងបានបញ្ជូនបុគ្គលិកបំរើការងារក្នុងហាងនេះចំនួនជាង៧០នាក់

Read More
សន្តិសុខ​សង្គម

សម្ថតកិច្ចចាប់សម្ថតកិច្ច​ផ្អើលអស់ប្រជាពលរដ្ឋដែរធ្វើដំណើរតាមផ្លូវ

ភ្នំពេញ​ ៖​ ហួសចិត្តដែលបុរសម្នាក់​ ពាក់ឯកសណ្ឋានជាមន្ត្រីប៉ូលីស​ មកឈរនិយាយរវេីរវាយ​នៅផ្លូវព្រះនរោត្ដម​ កែងនិងផ្លូវ១៣៦​ បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋដែលធ្វេីដំណេីរ​ និងផ្អេីលដល់សមត្ថកិច្ចខណ្ឌដូនពេញចុះមកសួរនាំ។ ហេតុការណ៍ហួសចិត្តនេះ​បានបង្កការភ្ញាក់ផ្អេីលនៅវេលាម៉ោង៧.៥៥នាទីព្រឹកថ្ងៃទី២២ខែកុម្ភះឆ្នាំ២០២១​ តាមបណ្ដោយផ្លូវព្រះនរោត្ដមកែងនិងផ្លូវ១៣៦​ សង្កាត់ផ្សារកណ្ដាល២​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។ យោងតាមប្រភពសមត្ថកិច្ចខណ្ឌដូនពេញ​ ដែរនៅកន្លែងកេីតហេតុបានប្រាប់អោយដឹងថា​ ក្រោយទទួលបានព័ត៌មានថា​ មានបុរសម្នាក់ពាក់ឯកសណ្ឋានជាមន្ត្រីនគរបាល​ ជិះម៉ូតូម៉ាកសង់០១៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1DD-0954បានមកឈប់ចតលេីចិញ្ចេីមផ្លូវ​ រួចមកលុតជង្គុងសំពះការដ្ឋានសំណង់ដែលកំពុងសាងសង់​ រួចឈរដូចគោយរពទង់ជាតិ​

Read More
សន្តិសុខ​សង្គម

ភ្លើងឆាបឆេះការ៉ាស់សាំងតេលាក្រុងសួង អស់ឡាន២គ្រឿង ម៉ូតូ៣គ្រឿង រុឺម៉កម៉ូតូ១គ្រឿង.!

ខេត្តត្បូងឃ្មុំ៖ ដេប៉ូតេលា មួយកន្លែង ត្រូវបានភ្លើងឆាបឆេះ ផ្តើមចេញពីឆ្លងចរន្តទុស្សេម៉ូទ័របាញ់ប្រេងសាំង រាលដាលឆេះម៉ដ្ឋ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ នៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។ សមត្ថកិច្ចឲ្យដឹងថា ការ៉ាស់សាំងដែលអគ្គិភ័យឆាបឆេះខាងលើនេះមានម្ចាស់ឈ្មោះ តែ តុងហ៊ុយ និងប្រពន្ធឈ្មោះ អ៊ា

Read More
សន្តិសុខ​សង្គម

ទុស្សេខ្សែភ្លើងឆេះរថយន្ត៣គ្រឿងនិង ម៉ាសុីនរថយន្តមួយចំនួននៅខណ្ឌពោធិ៏សែនជ័យ

ភ្នំពេញ​៖ ទីតាំងជួសជុលរថយន្តធន់ធំមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះទាំងកណ្ដាល​យប់ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង​១០​និង​៣០នាទីយប់ថ្ងៃសុក្រទី១៩ខែកម្ភះឆ្នាំ២០២១។ ស្ថិតតាមបណ្ដោយផ្លូវលំកែងនិងផ្លូវវេងស្រេងចំណុចខាងក្រោយការាស់សាំងលីម លុង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពពីយុវជនម្នាក់ដែលនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាដំបូងឡើយរូបគាត់ លឺសូរសំលេងផ្ទុះគាត់ក៏ងើបមើលឃើញអណ្តាត ភ្លើងឆាឆេះយ៉ាងសន្ធោសន្ធៅក៏រាយការណ៏ទៅសមត្ថកិច្ចចេញរថយន្តអន្តរាគមន៍ជាច្រើនគ្រឿងមកបាញ់ពន្លត់ជាបន្តបន្ទាប់ ។ ក្នុងហេតុការណ៏គ្រោះអគ្គីភ័យនេះគឺមិនមានអ្នកណាបាត់បង់ជីវិតនោះទេ។សមត្ថកិច្ចបានឲ្យដឹងថាគ្រោះអគ្គីភ័យផ្ដើមមកពីឆ្លងចរន្តអគ្គីសនី។ ម្ចាស់ទីតាំងដែលឆេះមានឈ្មោះ ចំ រើន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាងជួសជុល

Read More